គ្រាន់តែឃើញព្រឺរោមខ្ញាក់! បើមិនជឿកុំប្រមាថ ថតបានស្តែងៗណាស់(មានវីដេអូ)

0
726

គ្រាន់តែឃើញព្រឺរោមខ្ញាក់! បើមិនជឿកុំប្រមាថ ថតបានស្តែងៗណាស់(មានវីដេអូ)

រឿងអបិជំនឿរបស់ខ្មែរភាគច្រើនគឺសំដៅទៅលើខ្មោចព្រាយបិសាច ឬវិញ្ញាណដែលសណ្ឋិតនៅក្នុងតំប​ន់ភូមិស្រុក ឬកន្លែងទីសក្ការះផ្សេងៗដែលគេអោយនាមថា” កន្លែងមានអ្នកកាន់”។ តាមពិតជំនឿទាំងនេះគឺស្ថិតនៅលើការជឿរបស់មនុស្សម្នាក់ៗដែលតែងតែចាប់អារម្មណ៏ និងយកចិត្តទុកដាក់លើវា។

តាមសំដីរៀបរាប់របស់បងប្រុសម្នាក់ដែលរស់នៅខេត្តសៀមរាប បានលើកឡើងថា ជំនឿនេះមានតាំងពីបុរម្យបុរាណមកម្ល៉េះដោយក្មេងៗជំនាន់ថ្មីនេះមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែវិញ្ញាណ ឬព្រលឹងខ្មោចព្រាយបិសាចទាំងនេះពិតជាមានមែននៅលើលោកយើងនេះដែលគេអោយឈ្មោះថា វិញ្ញាណ។ ក្រុមការងារTVFB បានចុះទៅដល់ទីតាំងដែលគេល្បីថាមានវិញ្ញាណសណ្ឋិតនោះ ហើយធ្វើការបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីទាំងនោះអោយជួយថែរក្សា និងការពារពួកគេក្នុងអំឡុងបេសកម្មរបស់ខ្លួន។ អ្វីដែលគួរអោយព្រឺក្បាលខ្លាំងនោះគឺ​នៅពេលដែលពួកគេកំពុងតែធ្វើការបួងសួងនោះមានស្រមោលពណ៌លឿងប្រផេះលេចចេញមកក្បែរនោះតាមបង្គោលសរសរមួយ ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍ឃើញនោះទេ។ លុះពួកគេយកវីដេអូពួកគេមកមើលឡើងវិញទើបឃើញស្រមោលនោះអើតចេញមកមែន គឺដូចជាក្បាលមនុស្សអើតមកមួយភ្លេត។

នេះគ្រាន់តែមួយជ្រុងប៉ុណ្ណោះដែលយើងបានឃើញ ប៉ុន្តែនៅលើលោកនេះមានរឿងជាច្រើនដែលយើងនឹកស្មានមិនដល់ពាក់ព័ន្ធនឹងវិញ្ញាណទាំងនោះ។ បើមិនជឿកុំប្រមាថ!!

LEAVE A REPLY

Please enter your comment!
Please enter your name here