ដកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ លោក ណុប ហេង ដោយមិនទាន់ដឹងមូលហេតុ

0
192

ដកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ លោក ណុប ហេង ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ យោងតាមលិខិតប្រកាសស្តីពី ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរ សម្រួលភារកិច្ច មន្ត្រីរាជការ លេខ ២២៥ សក. បល.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយបានសម្រេចផ្ទេរសម្រួលភារកិច្ច លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីទទួលភារកិច្ចថ្មី និងតែងតាំងលោក បូរី វង្សសានិត្យ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសវិញ។

តែចំពោះមូលហេតុ នៃការដកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ លោក ណុប ហេង នាពេលនេះ ពុំមានប្រភពព័ត៌មានណា ដឹងពីមូលហេតុនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here