កុងតៃន័របុកកុងតៃន័រពេញទំហឹង ព្រោះតែជាន់ហ្វ្រាំងអត់ស៊ី

0
61

កុងតៃន័របុកកុងតៃន័រពេញទំហឹង ព្រោះតែជាន់ហ្វ្រាំងអត់ស៊ី

ភ្នំពេញ ៖ រថយន្ដកុងតៃន័រ២គ្រឿងបុកគ្នាបណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសបាក់ជើង ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ០១ និង ៣០ នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្លូវ៥០ ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្ដកុងតៃន័រមួយគ្រឿង ដែលមានក្បាលពណ៌ស (ដឹកទូរពណ៌ក្រហមពីក្រោយ) ពាក់ស្លាកលេខភ្នំពេញ 3D-02 95 បើកបរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបម្រុងបត់ត្រលប់ថយ ក្រោយក៏ត្រូវរថយន្ដកុងតៃន័រមួយគ្រឿងទៀតដែលមានក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខកណ្ដាល 3A- 0949 បើកបរស្របទិសគ្នាក្នុងល្បឿនលឿនជាន់ហ្វាងមិនទាន់ក៏ជ្រុលទៅបុកគូថរថយន្ដដែលកំពុងបត់ត្រលប់ថយក្រោយពេញទំហឹងបណ្ដាលឲ្យតៃកុងគៀបជាប់ក្នុងការប៊ិនរថយន្ដភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកតៃកុងរថយន្ដ ដើម្បីជួយសង្គ្រាះ ។ចំណែកតៃកុងរថយន្ដមួយគ្រឿងទៀតបានចុះរត់គេចខ្លួនបាត់សម្រោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូល ដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងនិង អូសរថយន្ដទៅកាន់ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here