ធ្ងន់កហើយ!បុកគេមិនព្រមឈប់ បន្តមកបុកRolls Royce ពីក្រោយមួយទំហឹង(មានវីដេអូ)

0
452

ធ្ងន់កហើយ!បុកគេមិនព្រមឈប់ បន្តមកបុកRolls Royce ពីក្រោយមួយទំហឹង(មានវីដេអូ)

ភ្នំពេញ៖ ធ្ងន់កហើយ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុកទៅបុកម៉ូតូមួយគ្រឿង រួចជ្រុលទៅបុកនឹងរថយន្តស៊េរីទំនើបម៉ាក Rolls Royce ទើបតែចេញថ្មី និងទិញមិនទាន់មានស្លាកលេខផង ស្រុញគូទខាងក្រោយ យ៉ាងដំណំតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្តុប តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានបញ្ជាក់យ៉ាងខ្លីថា ករណីនេះកើតឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2659 បានបុកគេម្តងរួចមកហើយតែមិនឈប់ព្យាយាមបើករត់ លុះមកដល់ចំណុចស្តុបខាងលើ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូម៉ាក PCX មួយគ្រឿងទៀត រងការខូចខាត និងបន្តបុកចំគូទរថយន្តស៊េរីទំនើបកប់ពពក ម៉ាក Rolls Royce ទើបតែចេញថ្មី និងទិញមិនទាន់មានស្លាកលេខផង បណ្តាលឲ្យស្រុញគូទខាងក្រោយ យ៉ាងដំណំតែម្តង។ ប្រភពផ្សេងទៀតបានបង្ហើបថា ក្រោយកើតហេតុគេឃើញម្ចាស់រថយន្តស៊េរីទំនើបម៉ាក Rolls Royce បានមកដល់កន្លែងកើតហេតុផងដែរ ដែលជាអ្នកមានមុខមាត់ក្នុងសង្គម តែចុងក្រោយមិនទាន់ដឹងថា រឿងរ៉ាវនេះសងសំណងបញ្ចប់គ្នា ឬក៏ឲ្យសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីដោះស្រាយតាមច្បាប់នៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here