ត្រៀមអោយហើយទៅ! លោកគួច​ ចំរើន​ នឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​ ខ.ម, ន.ប​ ដែលបំរើប្រយោជន៍អោយវិស័យឯកជន​

0
485

ត្រៀមអោយហើយទៅ! លោកគួច​ ចំរើន​ នឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​ ខ.ម, ន.ប​ ដែលបំរើប្រយោជន៍អោយវិស័យឯកជន​

ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបតែឡើងតំណែងថ្មីក្តៅៗ ហើយទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន អំពីការខិតខំកែប្រែ និងអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុទាំងមូល ឲ្យកាន់តែមានភាពល្អប្រសើរនោះ ។

មិនតែប៉ុណ្ណោះ ឯកឧត្តម គួច ចំរើន បានដាក់ចេញនូវវិធានការសំខាន់ៗមួយ​ចំនួនដូចជា៖

១. បង្កើនការល្បាតពេលយប់ទៅតាមភូមិសាស្រ្តស្មុគស្មាញ

២. អង្គភាពជំនាញពាក់ព័ន្ធត្រូវក្នុងការក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ។

៣.ត្រូវ ​យកចិត្តទុក្ខដាក់ទប់ស្កាត់រាល់ឧបាយកលទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវមានវិធានការបង្កាទប់​ស្កាត់ និងបង្រ្កាប អោយបានទាន់ពេលវេលា។

ហើយឯកឧត្តគួច ចំរើន ក៏បានស្នើដល់កងកម្លាំងអោយជួយសំរួលចរាចរណ៍​ពេលមានការ​កកស្ទះ និងធ្វើការលុបបំបាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំង​សប្បាយ។ប ញ្ហាភ្លើង​សញ្ញា​ចរាចរណ៍ត្រូវកែប្រែនិងចាត់ចែង អោយបានសមស្របទៅតាម​ស្ថានភាពច​រាចរណ៍ជាក់ស្តែង​ក្នុងខេត្តព្រះសីហនុ​ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋពី​បញ្ហាគ្រោះថ្នាក់ និងផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម,បញ្ហាគ្រោះថ្នាក់ចរាចរណ៍និង​រៀបចំផែនការត្រួតពិនិត្យទឹកនោមរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ។ ស្នើរអោយរៀបចំផែនការអនុវត្តចំពោះរថយន្តដែលពាក់ស្លាកលេខ ខ.ម, ន.ប​ ដែលបំរើប្រយោជន៍អោយវិស័យឯកជន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here