អាសូរណាស់! ពេជ្រ រ៉ូហ្សា អតីតតារាសម្តែង និងតារាចម្រៀងល្បីកាលពី២០ឆ្នាំ ទទួលការឧបត្ថម្ភពីសមាគមសិល្បករខ្មែរ និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ

0
194

អាសូរណាស់! ពេជ្រ រ៉ូហ្សា អតីតតារាសម្តែង និងតារាចម្រៀងល្បីកាលពី២០ឆ្នាំ ទទួលការឧបត្ថម្ភពីសមាគមសិល្បករខ្មែរ និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង ពេជ្រ រ៉ូហ្សា ជាអតីតតារាសម្តែង និងជាតារាចម្រៀងដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ២០០០ បើគិតមកដល់ពេលនេះគឺជិត២០ឆ្នាំហើយ។ ខណ:ពេលដែលនាងបានបាត់ពីពិភពសិល្បះជាយូរនេះគឺដោយសារតែជីវភាព និងស្ថានភាពគ្រួសារនាងធ្លាក់ដុនដាបខ្លាំងបង្ខំអោយនាងមិនសូវហ៊ានចេញមុខមាត់ជាសាធារណ:។

ថ្ងៃនេះតាមរយះគណនីហ្វេសបុករបស់លោក ហេង ឡុង បានបង្ហោះ និងសរសេររៀបរាប់ថា៖ “អ្នកនាង ពេជ្រ រ៉ូហ្សា តារាសម្ដែង និងជាតារាចម្រៀង មានឈ្មោះក្នុងអំឡុងឆ្នាំ២០០០ ត្រូវបាន សមាគមសិល្បករខ្មែរសហការជាមួយនិងពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានចេញថ្លៃព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ(លោកសង្ឃ) នៅល្ងាចនេះ ដែលគាត់មានជំងឺបេះដូងប្រចាំកាយ ក្រពះ ពោះវៀន ហើយពេលនេះអ្នកនាងកំពុងតែមានស្ថានភាពហើមជើងទាំងពីរ ដើរទៅណាពុំសូវរួចនោះទេ”។

ទោះជាយ៉ាងណាក៏ដោយក៏អ្នកនាង ពេជ្រ រ៉ូហ្សា មានសេចក្តីរីករាយចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសមាគមសិល្ប:ករខ្មែរ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។

LEAVE A REPLY

Please enter your comment!
Please enter your name here