កុំភ្លេចបណ្តាំចៅស្រី! លោកយាយអាយុ១០៩ឆ្នាំរំលឹកថា បើចង់បានអាយុវែងត្រូវនៅឲ្យឆ្ងាយពីប្រុសៗ

0
148

កុំភ្លេចបណ្តាំចៅស្រី! លោកយាយអាយុ១០៩ឆ្នាំរំលឹកថា បើចង់បានអាយុវែងត្រូវនៅឲ្យឆ្ងាយពីប្រុសៗ

ជីវិតរស់នៅដែលមានសុខភាពល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានល្អនោះទេ។ តើអ្វីខ្លះដែលយើងត្រូវធ្វើជាប្រចាំ ដើម្បីឱ្យអាយុវែង និងសុខភាពល្អ? ចឹងកុំខកខាន ក្នុងការអានអត្ថបទនេះឱ្យសោះ។

នៅខួបកំណើតទី 109 លោកយាយ Jessie Gallan បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា រូបមន្តសំងាត់ដែលធ្វើឱ្យលោកយាយ Gallan មានអាយុវែងនោះ គឺត្រូវនៅឱ្យឆ្ងាយពីមនុស្សប្រុសអស់មួយជីវិត។ វាពិតជារឿងមួយដែលភ្ញាក់ផ្អើលខ្លាំងណាស់។លោកយាយ Jessie Gallan បាននិយាយថា៖ “ការសម្ងាត់របស់ខ្ញុំក្នុងការរស់នៅឱ្យអាយុវែងនោះ គឺត្រូវនៅឆ្ងាយពីបុរសតាមដែលអាចធ្វើទៅបាន ព្រោះតែពួកគេគ្រាន់តែនាំមកនូវបញ្ហាតែប៉ុណ្ណោះ“។

គាត់បាននិយាយសង្កត់ធ្ងន់ថា៖ “ខ្ញុំទម្លាប់ហាត់ប្រាណជាប្រចាំ ហើយបបរម្សៅធញ្ញជាតិអាវ័នជារៀងរាល់ព្រឹក ហើយជាពិសេសនោះ គឺខ្ញុំមិនដែលរៀបការទេ“។គាត់បន្ថែមទៀតថា “ប្រសិនបើអ្នកមិនអាចរកបុរសល្អបាន មិនចាំបាច់ប្រញ៉ាប់ចង់រៀបការនោះទេ សំខាន់ត្រូវតែរស់នៅដោយភាពសប្បាយរីករាយ វានឹងធ្វើឱ្យខ្លួនយើងស្រស់ស្រាយ សុខភាពល្អ និងសម្រស់ក្មេងជាងវ័យទៀតផង“។

គួរបញ្ជាក់ផងដែរ លោកយាយ Jessie Gallan កើតនៅឆ្នាំ 1906 ហើយធំដឹងក្តីនៅ Kintore ប្រទេសស្កុតឡែន នៅក្នុងគ្រួសារកសិករ។ គាត់រស់នៅជាមួយឪពុកម្តាយ និងបងប្អូនប្រាំមួយនាក់។ គាត់បានរៀនតែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកគាត់ក៏ធ្វើការនៅក្នុងផ្ទះបាយ។ បន្ទាប់ពីការងារដំបូងរបស់គាត់ Gallan បានធ្វើជាអ្នកបំរើ ក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិ នៅឯទីក្រុង ហើយបន្ទាប់មកក៏ផ្លាស់ប្ដូរមក Crosby House៕

ប្រភព៖ Sakkarach

LEAVE A REPLY

Please enter your comment!
Please enter your name here