កុំធ្វេសប្រហែស! ស្លាប់៦ និងរបួសធ្ងន់ស្រាល១៩នាក់ ករណីគ្រោះថ្នាក់ចរាចរទូទាំងប្រទេសកាលពីម្សិលមិញ

0
90

កុំធ្វេសប្រហែស! ស្លាប់៦ និងរបួសធ្ងន់ស្រាល១៩នាក់ ករណីគ្រោះថ្នាក់ចរាចរទូទាំងប្រទេសកាលពីម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ បានកើតឡើងចំនួន១៣លើក បង្កឲ្យមានមនុស្សស្លាប់៦នាក់, របួសស្រាល១២នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធំ៦គ្រឿង និងរថយន្តតូច១០គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ និងកត្ដាផ្លូវ។

សូមជ្រាបថា រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៦៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣២នាក់ របួសធ្ងន់៤៩នាក់ និងរបួសស្រាល១០២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here