គាំទ្រគាត់ផង! នេះហើយជាស្ថានភាពនៃជីវភាព និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្អូនស្រី ចាន់ ឡា

0
77

គាំទ្រគាត់ផង! នេះហើយជាស្ថានភាពនៃជីវភាព និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្អូនស្រី ចាន់ ឡា

បងប្អូនពិតជាបានដឹងច្បាស់ហើយអំពី មតិ​រិះគន់​ដោយបាន​លេីក​ឡេីង​ពី​បេក្ខនារី​ ចំនួន​៤រូប​បាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀងដោយ​ធ្វើ​បានយ៉ាងល្អ​ តែក៏មាន​ការ​រិះគន់​ផងដែរ​ដែលនៅពេល​បញ្ចេញ​សមត្ថភាព​នោះ​បេក្ខនារី​ ចាន់​ឡា​ ហាក់​បី​ជា​មាន​សម្លៀកបំពាក់​មិនសូវ​ស្រស់ស្អាត​ ខុសប្លែកពី​បេក្ខនារី​ទាំង​៣រូប​ទៀតដែលធ្វើអោយមានការភ្ញាក់ផ្អើលដល់បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​។

ក្នុងនោះស្រាប់តែ ទើបតែកើតមានការភ្ញាក់ផ្អើលព្រោះតែឃើញចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺ ប្អូនស្រី ចាន់ឡា បានយកកៅស៊ូកងដើម្បីចងសក់ ចូលរួមប្រឡងកម្មវិធីលំដាប់ពិភពលោកដែលធ្វើអោយអ្នកដែលបានចាប់អារម្មណ៍ឃើញដូច្នេះអាណិតប្អូនស្ទើរតែខ្លោចចិត្ត។

ដោយឡែកដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា «Seng Sotheara» បានបង្ហោះសារនៅតាមបណ្តាញសង្គមហ្វេសប៊ុកដោយបានលើកឡើង និងសរសេររៀបរាប់ថា៖ «នេះហើយជារូបភាពនឹងជីវិតពិតរបស់ប្អូន ជួយគាំទ្រគាត់ឲ្យជាប់ផងទៅស្រណោះ Share ឲ្យមិត្តៗបានឃើញផង» រីឯក្នុងផ្ទះប្អូនវិញមិនសូវជាមានអ្វីច្រើនទេ គឺឃើញមានកង់រាងចំណាស់មួយ និងរបស់របរបន្តិចបន្តួចប៉ុណ្ណោះពិតជាគួរឲ្យអាណិតណាស់។ ដូច្នេះសូមបងប្អូនមេត្តាជួយស៊ែរអោយបានច្រើន ដើម្បីអោយជ្រាបដល់អ្នកដែលមានចិត្តសប្បុរសចង់ជួយទៅដល់ប្អូនស្រី។

ទោះជាយ៉ាងណាប្អូនស្រី ចាន់ ឡា ត្រូវបានមហាជនជាច្រើនមានការអានិតអាសូរ និងជួយផ្តល់ទឹកចិត្តដល់នាងជាច្រើននាក់ និងបន្តអោយនាងមានក្តីសង្ឃឹមសម្រាប់ការឆ្លងវគ្គបន្ទាប់ទៀតអោយបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here