មកមើលទិដ្ឋភាពមង្គលការរបស់នាង ខ្ញុង និងកៃដ ពិតជាអធឹកអធមណាស់!

0
163

មកមើលទិដ្ឋភាពមង្គលការរបស់នាង ខ្ញុង និងកៃដ ពិតជាអធឹកអធមណាស់!

ភ្នំពេញ៖ ទាញយកអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកមើលពិធីមង្គលការរបស់តារាកំប្លែង មេម៉ាយកូនមួយ អ្នកនាង ខ្ញុង ពេលនេះពិតជាអធិអធ័មណាស់ មានភ្ញៀវជាច្រើនចូលរួម ព្រមទាំងក្រុមកំប្លែងស៊ីធីអិនទាំងអស់។ ពេលនេះផងដែរនាងខ្ញុងនិងនាយកៃដបានដឹកដៃគ្នាចូលរោងការតាមប្រពៃណី  ក្រោយស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរផងដែរ ។

អាពាហ៍ពិពាហ៍របស់នាយ កៃដ និងតារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ នៅផ្លូវលេខ៥ ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រលេខ១៥ ភូមិឌួង ក្នុងបុរីបុនជេស។

ក្នុងថ្ងៃដ៏ពិសេសនេះ តារាកំប្លែង អ្នកនាង ខ្ញុង ហាក់បីដូចជាមានអារម្មណ៍រំភើប សប្បាយរីករាយជាខ្លាំង លាយឡំទាំងអារម្មណ៍អរភ័យផងដែរ បើកក្រឡេកមកមើលអ្នកកំដរកូនកម្លោះវិញ មានទាំងលោកឧកញ៉ា ឃ្លោក ផងដែរ ក្នុងនោះអ្នកនិយមលេងបណ្តាញសង្គម ក៏មានការជូនពរអ្នកទាំង២ឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here