ត្រេកអរណាស់! នារីស្រស់ស្អាតម្នាក់បានជួយឧបត្ថម្ភ ចាន់ ឡា ជាទឹកប្រាក់ចំនួន….

0
286

ត្រេកអរណាស់! នារីស្រស់ស្អាតម្នាក់បានជួយឧបត្ថម្ភ ចាន់ ឡា ជាទឹកប្រាក់ចំនួន….

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់រួចមកហេីយ ពីវត្តមានអតីតតារាចម្រៀង Rock កញ្ញា ម៉ូលីកា ដែលបច្ចុប្បន្ននេះ រូបនាងគឺជាថៅហាងលក់ផលិតផល «Cosmetic» ដែលតែងតែធ្វើការ Live លក់ផលិតផលកែសម្ផស្សតាមរយៈ Facebook របស់ខ្លួន និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរ។ដោយឡែក ដោយក្តីស្រលាញ់ និងអាណិតអាសូរពន់ពេកចំពោះប្អូនស្រី លៀង ចាន់ឡា បេក្ខនារីក្នុងកម្មវិធី X Factor Cambodia

អតីតតារាចម្រៀងក្នុងផលិតកម្ម Rock រូបនេះ ក៏បានធ្វើការប្រកាសស្វែងរកប្អូនស្រី ដេីម្បីចង់ជួយឧបត្ថម្ភដល់ប្អូន ដោយមានការរៀបរាប់យ៉ាងដូច្នេះថា៖«បងចង់ជួយថវិកាតិចតួច 500$ សម្រាប់ទុកក្នុងខ្លួនចាយវាយប្រចាំថ្ងៃ និងទុកប្រើទិញរបស់របរចាំបាច់ពេលឡើងច្រៀង។ ប្អូនអាចមកយកនៅហាងបងបាន ឬ 093 217 777»។ គួររំលឹកដែរថា តារាចម្រៀង ម៉ូលីកា បានផ្អាកអាជីពចម្រៀង មករកស៊ីផ្ដើមពីទុនត្រឹម ៣០០ដុល្លារប៉ុណ្ណោះតាមរយៈការលក់ជើងមាន់ តាម Online

ហើយនាងបានវិវឌ្ឍទៅបើកហាង Cosmetic ចំណាយទុនដល់ទៅ ១០ម៉ឺនដុល្លារ និងបានសម្ពោធហាងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ហេីយមកដល់ពេលនេះ ស្រីស្អាត ម៉ូលីកា បានទទួលនូវភាពជោគជ័យជាខ្លាំង ខណៈដែលអតីតរបស់ខ្លួនបានជួបនូវបញ្ហា និងទុកលំបាកជាច្រើន ទេីបនាងយល់អារម្មណ៍មួយនេះយ៉ាងច្បាស់នោះ។ប្រភព៖ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here