ឃាត់ខ្លួនជនជាតិហ្វីលីពីន០៤នាក់ ពីបទចង់ធ្វើស៊ីជនជាតិអូស្រ្តាលីម្នាក់

0
78

ឃាត់ខ្លួនជនជាតិហ្វីលីពីន០៤នាក់ ពីបទចង់ធ្វើស៊ីជនជាតិអូស្រ្តាលីម្នាក់

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤:១០នាទី មានជនជាតិអូស្រ្តាលី ០១នាក់ ឈ្មោះ WILLIAM FRANCIS SCHOUTEN ភេទប្រុស អាយុ៦៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខPA9805300 មុខរបរទេសចរណ៍ បានមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពីបទជនជាតិហ្វីលីពីន ចំនួន០៣នាក់ បានល្បួងគាត់យកទៅផ្ទះ និងលេងល្បែងគាបយកប្រាក់ សរុបលុយដុល្លាអូស្រ្តាលីចំនួន ៣៥០$ និងលុយបាតថៃចំនួន ១២,០០០បាត និងទូរសព្ទ័ម៉ាកIPHONE7 ចំនួន០១គ្រឿង (កាលពីថ្ងៃទី០៦.០៨.២០១៩)។

នៅវេលាម៉ោង១៨:៣០នាទី ដោយបានការអនុញ្ញាត្តពីលោក កែវ សុធា ជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិហ្វីលីពីនចំនួន០៥នាក់(ស្រី០៣នាក់)៖
១.ឈ្មោះ FERNANDO MANALA ANGELES ភេទប្រុស អាយុ៥៥ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
២.ឈ្មោះ KANOLOFELI ZARDOROZAS ភេទប្រុស អាយុ៧៥ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៣.ឈ្មោះ MALOU R.ODICTA ភេទស្រី អាយុ៤០ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) មានកូនស្រីតូច អាយុ០៦ខែ មកជាមួយ។
៤.ឈ្មោះ JUDY MONTERO DELOS SANTOS ភេទស្រី អាយុ៤៩ឆ្នាំ (កាន់លិខិតឆ្លងដែនលេខP9785549A)។
៥.ឈ្មោះ MARLLYN JUEGO ORQUIOLA ភេទស្រី អាយុ៤៦ឆ្នាំ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)​ នៅចំណុចផ្ទះជួលលេខ១១០ ផ្លូវលេខ១៣BT សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទល្បួងលេងល្បែងគាបយកប្រាក់ ពីជនជាតិអូស្រ្តាលី និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

ដោយបានការអនុញ្ញាតិពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា ចំពោះស្រ្តីឈ្មោះ MALOU R.ODICTA មានកូនស្រីតូច អាយុ០៦ខែ ឲ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងត្រូវយកឯកសារដែលពាក់ពន្ធ័មកបង្ហាញសមត្ថកិច្ចនៅពេលក្រោយ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី០៨.០៨.២០១៩ កម្លាំងការិយាល័យបានធ្វើការសួរលើជនសង្ស័យទាំង០៤នាក់ខាងលើ តាមការឆ្លើយរបស់ជនរងគ្រោះ និងជនសង្ស័យ អាចអោយយើងសន្និដ្ឋានបានថា ជនសង្ស័យទាំង០៤នាក់ខាងលើ ពិតជាមានគំនិតទុច្ចរិតដោយរៀបចំ នាំលេងល្បែងបៀរ Black Jack គៀបយកលុយពិតប្រាកដមែន។ កន្លងមកក្រុមពួកជនជាតិហ្វីលីពីន ធ្លាប់ធ្វើសកម្មភាពនាំជនបរទេសផ្សេងៗ ទៅផ្ទះលេងល្បែង បៀរគៀបយកប្រាក់ ដូចករណីខាងលើនេះដែរ។

តំណាងស្ថានទូតហ្វីលីពីនប្រចាំនៅប្រទេសកម្ពុជា បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីសាកសួរអំពីសាច់រឿងជនជាតិហ្វីលីពីនទាំង០៤នាក់ខាងលើ ហើយជនជាតិហ្វីលីពីន ០២នាក់បាននិយាយដំណើររឿងដែលពួកគេបានរៀបចំគម្រោងលេងល្បែងគៀបយកប្រាក់ពីជនជាតិអូស្ត្រាលី និងជនជាតិហូឡង់ ក្រោយមកសមត្ថកិច្ចទៅដល់ក៏បានប្រគល់លុយនិងទូរសព្ទ័អោយទៅជនជាតិអូស្ត្រាលី នោះវិញ។ ជាចុងក្រោយតំណាងស្ថានទូតបានយកសាវត្តាជនជាតិហ្វីលីពីនទាំង០៤នាក់ខាងលើ ដើម្បីរាយការណ៍ជូនថ្នាក់លើ ហើយខាងតំណាងស្ថានទូតបានថ្លែងអំណរគុណដល់សមត្ថកិច្ចដែលបានផ្ដល់អាហារដល់ជនជាតិហ្វីលីពីនទាំង០៤នាក់ដែលកំពុងតែឃុំខ្លួននៅកន្លែងសមត្ថកិច្ច។

បច្ចុប្បន្នកម្លាំងការិយាល័យកំពុងសាកសួរនិងអនុវត្តនីតិវិធីបន្ត

LEAVE A REPLY

Please enter your comment!
Please enter your name here