ទឹកធំពេក ធ្វើអោយច្រោះបាក់ទំនប់កូនសត្វហើយ អ្នករស់នៅកែប​ និងកំពត សូមប្រយ័ត្នផង!(មានវីដេអូ)

0
379

ទឹកធំពេក ធ្វើអោយច្រោះបាក់ទំនប់កូនសត្វហើយ អ្នករស់នៅកែប​ និងកំពត សូមប្រយ័ត្នផង!(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ នេះខេត្តដែលជាប់សមុទ្រត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង។ហើយបានធ្វើឲ្យប្រជាពលរដ្ធរងគ្រោះ ដោយខូចខាតជាច្រើន។ជាពិសេសនោះផ្លូវខេត្តក៏ត្រូវបានលេបត្របាក់ផងដែរទាំងផ្ទះ សាលារៀនផ្សារខេត្តកំពតទាំងស្រុងតែម្ដង។

ដោយឡែកថ្ងៃនេះយោងតាមគណនី Sopha Ramossd បានបង្ហោះឲ្យដឹងថា”ព្រឹកម៉ោង៣នឹង៣០នាទីទៀភ្លឺ ថ្ងៃអាទិត្យ១១កេីតខែស្រាពណ៏ឆ្នាំកុរ សំរិទ្ធិស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ (នៅចំណុចស្ពានកុងដាំង) ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ទំនប់ប្រទាក់ក្រឡា ឥទ្ធិពលភ្លៀងអាងទំនប់កូនសត្វលេីសពីបរិមាណទ្រទ្រង់ ច្រោះជេីងទំនប់បង្ហូរចុងខាងកេីតក្រោមទឹកហូរតិចតួចដល់ទឹកកាន់តែបុកមកខ្លាំងធ្វេីឲ្យជេីងបេតុងមិនអាចទ្រទ្រង់បាន ក៏បាក់ធ្លាក់ហេីយ បរិមាណទឹកនឹងហូរបន្តបន្ទាន់រហូតម៉ោង២រសៀលអាចរីងពីអាងតែបង្ករការជន់លិចតំប់មួយចំនួនក្នុងស្រុកទឹកឈូរួមមាន ភូមិកូនសត្វ ភូមិបុស្សញិញ ភូមិត្រពាំងព្រីងខាងជេីង រហូតដល់ភូមិដំណាក់ចំបក់នៃសង្កាត់អូរក្រសារខេត្តកែប។

បន្ទាប់ពីទទួលបានដំណឹង ឯកឧត្តម អភិបាលខេត្តនឹងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តពិសេស មន្ទីរគ្រប់គ្រោងគ្រោះមហន្តរាយខេត្តបានដឹកនាំកម្លាំងនឹងគ្រឿងចក្រដេីម្បីជួយជីកកាយតំប់ខ្លះរំដោះទឹកជួយប្រជាពលរដ្ឋប្រឈមនឹងគ្តោះមហន្តរាយខាងលេី ទោះបីយ៉ាងនេះក្តីសូមប្រជាពលរដ្ឋរស់នៅក្នងមូលដ្ឋានខាងលេីមេត្តាប្រុងប្រយ័ត្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here