រថយន្តសាមុយដឹកអ្នកជំងឺបុកពីក្រោយរថយន្តដឹកទំនិញរបួសធ្ងន់០៥នាក់

0
99

រថយន្តសាមុយដឹកអ្នកជំងឺបុកពីក្រោយរថយន្តដឹកទំនិញរបួសធ្ងន់០៥នាក់

កំពង់ចាម៖ រថយន្តសាមុយ នៃមន្ទីរពេទ្យស្រុកជើងព្រៃ បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។

ប្រភពបានឲ្យដឹងថា រថយន្តបង្កប្រហែលប្រញាប់ដឹកអ្នកជំងឺមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៅភ្នំពេញ ស្រាបតែជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យរបួសមនុស្ស ៥នាក់ ស្រាល៣នាក់ និងធ្ងន់២នាក់​ ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន៖

១-ឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល២-ឈ្មោះ ម៉ាត់ រសែត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ )៣- ឈ្មោះ សេត សេណាល់ ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ៤-ឈ្មោះ ហង្ស ចិត្រា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) ៥-ឈ្មោះ សាត សាឡែត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) ។

ប្រភពបានបន្តថា រថយន្ដសាម៉ុយបង្កជារបស់មន្ទីរពេទ្យស្រុកជើងព្រៃម៉ាក ម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុកប៉ះពីក្រោយរថយន្ដ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here