ក្មេងស្រីដែលបាត់រកឃើញវិញហើយ មិនមែនជាករណីចាប់ជំរិតទេ

0
435

ក្មេងស្រីដែលបាត់រកឃើញវិញហើយ មិនមែនជាករណីចាប់ជំរិតទេ

ភ្នំពេញ៖នៅថ្ងៃទី១២ ខែសីហា នេះ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្មេងស្រីដែលបាត់ខ្លួនកាលពីថ្ងៃពី៨​ ខែសីហា​ ឆ្នាំ២០១៩​ ត្រូវបានសមត្ថកិច្ចរកឃេីញហេីយ ដោយករណីនេះមិនមែនជាករណីចាប់ជំរិតទេ ។

ក្មេងស្រីឈ្មោះ​ ឡេង​ សុភ័ក្រធីណា​ ភេទស្រី​ អាយុ​១៣ឆ្នាំ​ បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩​ ពេលនេះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានរកឃេីញលេីរថយន្តក្រុងកាពីតូល​ ផ្សារអូរឫស្សី​ នៅវេលាម៉ោង​៩៖០០នាទីព្រឹក​ ថ្ងៃទី​១២ ខែសីហា នេះ ដោយក្មេងស្រីនោះមានបំណងជិះរថយន្តក្រុងទៅខេត្តសៀមរាប​ដេីម្បីទៅរកយាយរបស់គាត់ដែលធ្លាប់រស់នៅជាមួយពីពេលមុននៅទីនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here