មុខសញ្ញាសកម្មដែលតែងតែធ្វេីសកម្មភាពលួចស្លាកលេខរថយន្តត្រូវបានបង្ក្រាប

0
166

មុខសញ្ញាសកម្មដែលតែងតែធ្វេីសកម្មភាពលួចស្លាកលេខរថយន្តត្រូវបានបង្ក្រាប

នៅថ្ងៃទី១៣ សីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង០១ម៉០០នាទីរំលងអាធ្រាតរហូតដល់ម៉ោង០៦ម៉០០នាទីទាបភ្លឺកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់នៅចំណុចផ្លូវលេខ១៧៨មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនគឺះ
១.ឈ្មោះសាត វុត្ថា ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។
៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។
៤.ឈ្មោះឡេង រ៉ាវុធ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិវៀតណាម​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានរួមមាន៖ ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២។ ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន។ ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ។

សមត្ថកិច្ចកំពុងតែធ្វេីការសាកសួរបន្ថែម​ ព្រមទាំងកសាងសំណុំរឿងតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here