ខ្ទេចរថយន្តមួយគ្រឿងដោយសារដឹកលើសទំងន់(មានវីដេអូ)

0
1372

ខ្ទេចរថយន្តមួយគ្រឿងដោយសារដឹកលើសទំងន់(មានវីដេអូ)

ករណីគ្រោះថ្នាក់ចរាចរនៅកម្ពុជាកើតឡើងជារាល់ថ្ងៃ ហើយមានមនុស្សស្លាប់ជាច្រើនដែលបង្កឡើងពីការធ្វេសប្រហែសពេលកំពុងបើកបរ ឬបញ្ហាបច្ចេកទេសយានយន្តជាដើម។ នេះជាបញ្ហាសង្គមមួយដែលរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធត្រូវធ្វើរឹតបន្តឹងនៅចំនុចនេះ។

ជាក់ស្តែងតាមប្រភពហ្វេសបុកលោក យស ស៊ីថា បានបង្ហោះវីដេអូពីរថយន្តម៉ាកទួរីសមួយគ្រឿងដែលដឹកទំនិញហួសចំនុះ ឬលើសទំងន់បណ្តាលអោយបាក់ជន្ទះបុកនឹងដីទៅមុខមិនរួច ដោយហ្វេសបុកដដែលលើកឡើងថា “ខ្ទេចអស់ឡានមួយដោយសារដឹកលេីសចំណុះ”។ ទោះជាយ៉ាងណាគ្រោះថ្នាក់នេះមិនមាននរណារងរបួសឡើយគ្រាន់រថយន្តនេះត្រូវខូចទាំងស្រុងមិនអាចបើកបរទៀតបាន។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចរថយន្តនេះទៅប៉ុស្តិ៍នគរបាលដើម្បីយកទៅរក្សាទុក និងអប់រំដល់ម្ចាស់យានយន្ត៕សូមមើលវីដេអូខាងក្រោមអត្ថបទ

LEAVE A REPLY

Please enter your comment!
Please enter your name here