ប៊ិះមួយទៀត! រថយន្តធុនធំដឹកហ្គាសដាច់ទុយោចេញហ្គាសតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ(មានវីដេអូ)

0
185

ប៊ិះមួយទៀត! រថយន្តធុនធំដឹកហ្គាសដាច់ទុយោចេញហ្គាសតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ(មានវីដេអូ)

រថយន្តធុនធំដឹកហ្គាសមួយគ្រឿងបើកបរសុខៗស្រាប់តែចេញផ្សែងតាមក្រោយទ្រលោម បង្កការភ្ញាក់ផ្អើលពលរដ្ឋធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៤ សីហា ឆ្នាំ២០១៩ វេលាម៉ោង០៤ និង៣០នាទីនៅតាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំនុចភូមិដើមច្រេស ឃុំ បឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តធ្លាយធុងហ្គាសនេះ ម៉ាប្រេសឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C 9370 បើកបរដោយបុរសម្នាក់ឈ្មោះមាស រិទ្ធី អាយុ២៩ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ជាបុគ្គលិកក្រុមហ៊ុន គ្រែនសឺ។ ចំពោះហេតុការណ៍មួយនេះសមត្ថកិច្ចនៃអធិការស្រុកបាកាន ខេត្តពោធិ៍សាត់ចំនួន ០៤នាក់បានចេញរថយន្ដអគ្គភ័យ
ចេញពន្លត់រថយន្តដឹកហ្គាសនេះភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកហ្គាសប្រភេទអាកុលដាច់ទុយោនេះបានបើកបរពីកើតទៅលិច ស្រាប់តែមានការធ្លាយទុយោហ្គាសចេញពីកន្ទុយរថយន្តតែម្តង ក្រោយពីទទួលបានពត៌មាននេះកងកម្លាំងពន្លត់អគ្គីភ័យស្រុកបានចេញទៅពន្លត់ទាន់ពេលវេលា ដោយប្រើឡានទឹកអស់មួយឡាន។ ចំពោះករណីនេះពុំមាននរណាម្នាក់គ្រោះថ្នាក់ទេ៕ សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here