បុកជាមួយនឹងម៉ូតូ រថយន្តជ្រុលល្បឿនទៅបុកដើមកៅស៊ូពេញទំហឹងបណ្តាលអោយ…

0
204

បុកជាមួយនឹងម៉ូតូ រថយន្តជ្រុលល្បឿនទៅបុកដើមកៅស៊ូពេញទំហឹងបណ្តាលអោយ…

កំពង់ចាម៖​ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូ និងរថយន្តភិកអាប់មួយគ្រឿងបណ្តាលអោយបុរសជាម្ចាស់ម៉ូតូដួលបោកខ្លួននឹងដីមួយទំហឹងធ្វើអោយសន្លប់ស្តូកស្តឹង និងបាក់ជើង។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលា១៣ និង០០ ត្រូវនឹងថ្ងៃទី ១៥ សីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ៧១សេ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមប្រភពប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ក្រោយពីប៉ះជាមួយនឹងម៉ូតូរថយន្តក៏បានជ្រុលទៅបុកនឹងដើមកៅស៊ូរងការខូចខាតផ្នែកខាងមុខជាដំណំ។ ក្រោយកើតហេតុគេឃើញមានរថយន្តសង្គ្រោះបានមកដល់បានដឹកបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមនុស្សនៅខាងភាគីរថយន្តពុំមាននរណារងរបួសធ្ងន់ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here