មនុស្សស្រីមិនធ្លាប់ដែលរួមភេទសោះ ប្រយ័ត្នកើតជំងឺទាំងនេះនៅលើទ្វាមាស

0
51

មនុស្សស្រីមិនធ្លាប់ដែលរួមភេទសោះ ប្រយ័ត្នកើតជំងឺទាំងនេះនៅលើទ្វាមាស

បើយើងនិយាយដល់ការរួមភេទ វាពិតជាមានមនុស្សជាច្រើន បានអនុវត្តវារួចទៅហើយ ដោយសារតែវាធ្វើឲ្យ មនុស្សមានភាពរីករាយ ដោយពួកគេអាចនឹងធ្វើដោយម្នាក់ឯងផង ឬមានដៃគូផង។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពសកម្មខាងផ្លូវភេទ ក្រៅពីជួយឲ្យមានសុខភាពល្អ និងជីវិតពោរពេញទៅដោយភាពរីករាយ វាក៏មានអត្ថប្រយោជន៍ផ្សេងៗ ទៀតជាច្រើនដែរដូចជា៖ បន្ថយស្រ្តេស បញ្ចុះសម្ពាធឈាម បង្កើនមុខងារប្រព័ន្ធភាពស៊ាំ បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ជួយរំលាយជាតិខ្លាញ់ មានអារម្មណ៍ថា ជីវិតមានសុភមង្គលខ្លាំង និងរីករាយ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនស្រ្តីគ្រប់រូបអាចនឹងមានជីវិត ពោរពេញទៅដោយ ភាពសកម្មខាងផ្លូវភេទនោះទេ។ ពេលខ្លះ ជីវិតគេបែរជានៅឆ្ងាយពីការរួមភេទទៅវិញ។ រឿងនេះអាចដោយសារតែ ពួកគេមិនមានពេលវេលាគ្រប់គ្រប់គ្រាន់ មិនមានអារម្មណ៍ មិនអាចរកដៃគូដែលស័ក្តិសម ឬទាក់ទងនឹងជំនឿសាសនា និងទំនៀមទម្លាប់ជាដើម។ ថ្វីបើហេតុផលនាំឲ្យមិនអាច រួមភេទបានមានខ្លះអាចទទួលយកបាន និងខ្លះមិនអាចក៏ដោយ តែវានឹងអាចធ្វើឲ្យមានរឿងមួយចំនួន កើតឡើងលើទ្វារមាសរបស់ស្រ្តីនៅពេល ពួកគេមិនបានរួមភេទសោះ ឬឈប់រួមភេទតែម្តង។

សម្រាប់ស្រ្តីដែលរួមភេទជាលើកដំបូង តែងតែមានអារម្មណ៍មិនស្រួល ឬឈឺចាប់ខ្លាំង ប៉ុន្តែនៅពេលពួកគេខានរួមភេទយូរនោះ វាក៏មានអារម្មណ៍បែបនេះម្តងទៀតដែរ ដោយសារតែសាច់ដុំ ក្នុងទ្វារមាសគាំងរឹងជាប់។

ក្រោយពីទ្វារមាសមិនបាន រួមភេទរយៈពេលយូរមក សាច់ដុំក្នុងទ្វារមាសចាប់ផ្តើមកន្ត្រាក់ និងរួមតូចជាងមុនរហូតសឹងតែ មិនអាចដាក់ម្រាមដៃចូលទៀតផង។ក្រោយពីតមការរួមភេទរយៈពេលយូររួចមក ចំណង់ផ្លូវភេទអ្នកក៏នឹង បាត់បង់ទៅតាមគ្នាផងដែរ។

ទ្វារមាសទៅជាស្វិតវិញ ដែលរឿងនេះភាគច្រើនកើតឡើង លើស្រ្តីដែលជិតរ៉ាំងរដូវ និងមានកូនគ្រប់គ្រាន់ ព្រមទាំងលែងគិតអំពីការរួមភេទបន្តទៀត ៕

ប្រភព៖ www.health.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here