មិនធម្មតា នាយ ពាក់មី ច្រៀងមួយបទជាលើកទី១ជាមួយនឹងកញ្ញា បាន មុន្នីល័ក្ខ(មានវីដេអូ)

0
87

មិនធម្មតា នាយ ពាក់មី ច្រៀងមួយបទជាលើកទី១ជាមួយនឹងកញ្ញា បាន មុន្នីល័ក្ខ(មានវីដេអូ)

កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញតារាកំប្លែង ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មថោន លោក ពាក់មី ច្រៀងបទ Cover រួមគ្នាជាមួយតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា បាន មុន្នីល័ក្ខ។

ក្នុងនោះដែរ អ្នកទាំងពីរបានច្រៀងបទមរតកដើម មានចំណងជើងថា “សុំថតមួយ” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមែនទែន ព្រោះថាអ្នកទាំងពីរពិតជាសាកសម សម្រាប់បទចម្រៀងមួយបទនេះ។ យ៉ាងណាក្តី នេះគឺជាលើកទី១ហើយដែលលោក ពាក់មី បានច្រៀងរួមជាមួយកញ្ញា បាន មុន្នីល័ក្ខ បែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏មានភ្ញាក់ផ្អើលមិនតិចនោះដែរ ដែលឃើញអ្នកទាំងពីរច្រៀងរួមគ្នា ព្រោះថាតារាចម្រៀងម្នាក់នៅផលិតកម្មថោន ឯម្នាក់ទៀតនៅផលិតកម្មរស្មីហង្សមាស ក៏ប៉ុន្តែបែរជាមានឱកាសច្រៀងរួមគ្នា ពិតជាប្លែកអារម្មណ៍មែនទែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here