ចំពោះការបរិភោគសាច់ត្រីឆៅច្រើនអាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងជំងឺគាំងបេះដូង

0
65

ចំពោះការបរិភោគសាច់ត្រីឆៅច្រើនអាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងជំងឺគាំងបេះដូង

ការញុំាត្រីជាប្រចាំ ត្រូវបានគេជឿជាក់ថា បានកាត់បន្ថយការប្រឈមមុខ និងជំងឺបេះដូងមួយចំនួន ដូចជាជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល សម្រាប់អ្នកដែលមិនមានជំងឺអ្វីសោះ។កាលពីពេលថ្មីៗនេះ មានការស្រាវជ្រាវបានរកឃើញថា ការញុំាត្រីអាចការពារ ពិសេសទប់ទល់ជាមួយ នឹងជំងឺបេះដូងសម្រាប់ស្រ្តី ដែលមានជំងឺទឹកនោមផ្អែម។

លោកវេជ្ជបណ្ឌិត Frank B Hu ដែលអ្នកអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ Harvard បានឲ្យដឹងថា ស្រ្តីកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដែលទទួលទានត្រី ក្នុងរយៈពេលមួយសប្តាហ៍ មានការថយចុះ ភាពទំនងកើតជំងឺបេះដូងដល់ទៅ ៤០ភាគរយ ទាបជាងអ្នកកម្រទទួលទានសាច់ត្រី ហើយអ្នកដែលញុំាត្រីស្ទើររាល់ថ្ងៃ មានការថយចុះដល់ទៅ ២ភាគ ៣។

ជាមួយគ្នានេះដែរ ស្រ្តីដែលទទួលទានត្រីកាន់តែច្រើន ក៏មាននិន្នាការផងដែរ ក្នុងការញុំាសាច់ក្រហមកាន់តែតិច និងបន្លែផ្លែឈើកាន់តែច្រើន។

ក្រុមអ្នកស្រាវជ្រាវ ក៏បានបន្ថែមទៀតថា ការសិក្សានេះបានផ្តល់នូវភស្តុតាងថា ការបរិភោគត្រី ពិតជាមានអត្ថប្រយោជន៏ខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here