រំជួលចិត្តខ្លាំង! ពេលនេះមិត្តភក្តិកំពុងអង្គុយប្រលង ចំណែកនាងដេកយ៉ាងស្ងប់ជាមួយភ្លេងដង្ហែសព

0
1170

រំជួលចិត្តខ្លាំង! ពេលនេះមិត្តភក្តិកំពុងអង្គុយប្រលង ចំណែកនាងដេកយ៉ាងស្ងប់ជាមួយភ្លេងដង្ហែសព

ភ្នំពេញ៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះៗ ត្រង់ចំណុច ផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបណ្ដាល ឱ្យយុវតីឈ្មោះ អ៊ុយ លីលី ភេទស្រីអាយុ ១៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

មានមិត្តភក្តិរបស់នាងជាច្រើននាក់ដែលកំពុងអង្គុយប្រលង ចំណែករូបនាងកំពុងតែដេកក្នុងក្តាមឈូសដ៏ស្ងាត់ស្ងៀមមិនលឺអ្វីទាំងអស់​ ។ នេះជាអ្វីដែលធ្វើឱ្យប្រិយមិត្តបងប្អូន ក៏ដូចជាសាច់ញាតិសពទប់ទឹកភ្នែកពុំបាន ដេកក៏មិនលក់ ស្របពេលដែលឮសម្លេងឪពុក

យំសោកបោកខ្លួនអោបសពស្ទើរប្រេះឱរា ដោយយុវតីរងគ្រោះដែលស្លាប់ គឺជាបេក្ខនារីដែលត្រូវប្រឡងបាក់ឌុប ហើយត្រូវ ទៅមើលឈ្មោះ និងមណ្ឌលប្រឡង តែបែរជាត្រូវស្លាប់យ៉ាងអាណោចអាធម្មបំផុត ទាំងដែលកូនមិនទាន់បានមើលឈ្មោះ ដឹងកន្លែង លេខតុមណ្ឌល បែរជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពាក់កណ្ដាលផ្លូវគួរឱ្យសង្វេគបែបនេះទៅវិញ។

ទោះជានាងមិនបានប្រលងយ៉ាងណាក៏នាងតូច មិនតូចចិត្តអ្វីឡើយ ពីព្រោះនាងតូចនាងទៅលេងស្ងប់ដែលគ្មានទុក្ខព្រួយទៀតឡើយ ពេលនេះសំលេងខ្លងខែកកំពុងជូនដំណើរនាងតូចទៅកាន់សុគតិភព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here