ទោះបីប្អូនៗខ្លះមានបញ្ហាសុខភាពក្នុងពេលប្រលង ប៉ុន្តែត្រូវបានទទួលការសង្គ្រោះបឋមយ៉ាងយកចិត្តទុកដាក់ និងបន្តប្រលងវិញបាន

0
150

ទោះបីប្អូនៗខ្លះមានបញ្ហាសុខភាពក្នុងពេលប្រលង ប៉ុន្តែត្រូវបានទទួលការសង្គ្រោះបឋមយ៉ាងយកចិត្តទុកដាក់ និងបន្តប្រលងវិញបាន

បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។

ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here