ហួសចិត្ត! មនុស្សមួយក្រុមឃើញ ចាន់ ឡានដើរលេងនៅសួនច្បារស្រែកដៀលនាងថា”មុខដូចក្របីIdol”

0
364

ហួសចិត្ត! មនុស្សមួយក្រុមឃើញ ចាន់ ឡានដើរលេងនៅសួនច្បារស្រែកដៀលនាងថា”មុខដូចក្របីIdol”

​ថ្មីៗ​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ ដែលក្រោយពីទទួលបាន​នូវ​ការអាណិត​ស្រលាញ់​ហេីយនោះ​ ប្អូនស្រី​បាន​ទទួលនូវ​ការ​ឧបត្តម្ភ​​ពី​សប្បុរស​ជន​ជាច្រើនផងដែរ​។

ដោយ​ឡែក​ ជាមួយ​នឹង​ភាព​លេចធ្លោ​ រួមជាមួយ​នឹង​ការ​ចាប់អារម្មណ៍​ជាខ្លាំង​ផងនោះ​ ស្រាប់តែ​កាលពី​ពេលថ្មីៗនេះ​ ក៏មាន​ឃ្លីប​វីដេអូ​មួយ​ដែល​ថតដោយ​បុរសមួយក្រុម​ ខណៈ​ប្អូន​ស្រី​ ចាន់​ឡា​ មកដេីរលេងកំសាន្តនៅ​សួនច្បារ​ខេត្ត​កំពង់​ឆ្នាំង​ ដោយពួកគេបាននិយាយ​ឌឺដងទៅនាងថា​ «មុខនៅតែដូចក្របី Idol »។

ក្រោយពី​បាន​មេីលឃេីញ​អំពី​ការ​មាក់ងាយ​មក​លេីខ្លួនបែបនេះរួចមក​ ប្អូន​ស្រី​ លៀង​ ចាន់​ឡា​ ក៏មិនបាន​បង្អង់​យូរ​នោះឡើយ​ ក៏បាន​ឆ្លេីយតបទៅកាន់ពួកគេវិញយ៉ាង​ដូច្នេះ​ថា៖​ «ចឹងហើយបង​ ខ្ញុំជានាក់ក្រត្រូវគេមើលងាយមុខក្រោយចឹងហើយ​ ខ្ញុំមិនអាចផ្គាប់ចិត្តបងៗគ្រប់គ្នាបានទេ ។

ពេលនេះប្អូនសុំធ្វើមិនដឹងមិនលឺល្អជាងលឺព្រោះខ្ញុំមិនឈឺនឹងសម្តីមនុស្សវិកលចរិកដូចពួកនឹងទេ​ ពួកវាមើលងាយខ្ញុំក៏មើលងាយចុះ​ ព្រោះខ្ញុំវាអាក្រក់ ញុំមិនអាចហាមឃាតម៉ាត់គេមិនអោយនិយាយអាក្រក់ពីញុំទេ»៕

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here