ប្រពន្ធទម្លាយរឿងប្តីជាចៅសង្កាត់មានស្រីថ្មី វាយធ្វើបាបប្រពន្ធកូនខ្ចី

0
78

ប្រពន្ធទម្លាយរឿងប្តីជាចៅសង្កាត់មានស្រីថ្មី វាយធ្វើបាបប្រពន្ធកូនខ្ចី

នារីឈ្មោះ យ៉ើ ស្រីលក្ខ មានអាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសកកាយទម្លាយរឿងក្នុងចិត្ត ដ្បិតប្ដីមានយសខ្ពស់អស់អ្នកផងរបងក្បែរ នាទីជាចៅសង្កាត់ធំប៉ុនភ្នំ តែបែរជាមានចរិតសាហាវជាងពស់វែក ជញ្ជក់ឈាម បៀមពឹស ព្រួសដាក់ខ្លួនដែលជាប្រពន្ធ កំពុងសសៃខ្ចីកូនទើបប៉ុន្មានជិត១០ខែ រត់ទៅដេកឱបស្រី ថែមឱ្យនាងថ្មីជាសាហាយស្មន់ មកវាយធ្វើបាបខ្លួន និងកូនរហូតមានរបួសស្នាមទៀតផង ។

ដោយនារីរងគ្រោះខាងលើ បាននិយាយថា «លោក កង វង ជាចៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាប្ដីរបស់នាងខ្ញុំ ដែលបានរួមរស់ជាមួយគ្នារយៈពេលជាង២ឆ្នាំមកហើយ បន្សល់បានកូនស្រីម្នាក់ជាតំណក់ឈាមរួម អាយុជិត១០ខួប ប៉ុន្តែមិនបានរៀបការ និងចុះអេតាស៊ីវិលនោះឡើយ ដោយពេលនេះប្ដីរបស់នាងខ្ញុំ បានទៅមានស្រីថ្មីចុះចោល មិនទទួលខុសត្រូវអ្វីទាំងអស់ ហើយថែមទាំងឲ្យស្រីថ្មីមកវាយធ្វើបាបនាងខ្ញុំ និងកូន មានរបួសស្នាមជាច្រើនកន្លែង»។

នាងបានបន្តទៀតថា «នាងខ្ញុំបានដាក់ពាក្យបណ្ដឹងទៅសាលាខណ្ឌពោធិ៍សែនជ័យដែរ ប៉ុន្តែអភិបាលខណ្ឌ លោក ហែម ដារិទ្ធ មិនដោះស្រាយជូននាងខ្ញុំទេ ដោយតែងតែប្រើលេសថា រវល់ថ្ងៃនេះ ថ្ងៃនោះរហូត សូមឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយជូននាងខ្ញុំផង» ៕

ប្រភព៖​ Dara-news

LEAVE A REPLY

Please enter your comment!
Please enter your name here