បុរសលួចតទឹកយកទៅប្រើប្រាស់សម្រាប់ផ្ទះខ្លួនឯង ត្រូវតុលាការឲ្យត្រលប់ទៅផ្ទះវិញហើយដោយសារតែ…

0
98

បុរសលួចតទឹកយកទៅប្រើប្រាស់សម្រាប់ផ្ទះខ្លួនឯង ត្រូវតុលាការឲ្យត្រលប់ទៅផ្ទះវិញហើយដោយសារតែ…

កណ្តាល៖ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានអោយដឹងថានៅល្ងាចថ្ងៃទី២៤ ខែសីហានេះថា បុរសម្នាក់លួច តទឹកពីផ្ទះគេ មកផ្គត់ផ្គង់ផ្ទះខ្លួនឯង ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល សម្រេចអោយត្រលប់ទៅផ្ទះវិញហើយ ដោយសារយល់ឃើញ ជនសង្ស័យមានទីលំនៅច្បាស់លាស់ ផ្តល់ការអប់រំបន្ថែម និងសំណុំរឿងអោយសមត្ថកិច្ចបញ្ជូនមកអយ្យការនៅថ្ងៃចន្ទ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែសីហា វេលាម៉ោង១២៖០០នាទី នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បុរសនោះមានឈ្មោះលន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាជាងកាត់សក់ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះបៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំសញ្ជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបន្ថែមថា ជនសង្ស័យដែលត្រូវបាននគរបាលឃាត់ខ្លួន ដោយរងពាក្យបណ្តឹងពីជនរងគ្រោះ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួច តទឹកគេយកមកប្រើប្រាស់ពិតមែន តាំងពីថ្ងៃទី២១មកម្លេះ ពោលគឺអស់រយៈពេលបីថ្ងៃហើយ បើគិតជាទឹកគឺ២ សាទែន។ តែជនរងគ្រោះបាននិយាយថា គីឡូទឹករបស់គាត់គិតលុយចេះតែកើនខុសពីធម្មតាជិត ១ខែហើយ។

នៅមុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសង់ទ័រ ឧស្សាហ៍លោត និងឆេះម៉ូទ័រញឹកញាប់ទើបមកដល់ថ្ងៃទី ២២ ខែសីហា ជនរងគ្រោះបានប្រើជាងទឹកចុះទៅត្រួតពិនិត្យ ទើបរកឃើញកន្លែងសង្ស័យលួចតប្រព័ន្ធទឹក។ តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានលួចតប្រព័ន្ធទឹកដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួនពិតប្រាកដមែន៕

ប្រភព៖ CPC

LEAVE A REPLY

Please enter your comment!
Please enter your name here