បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើកអេស្កាវ៉ាទ័រឡើងលើរថយន្ត ចៃដន្យធ្លាក់សង្កត់កប់ក្នុងភក់

0
117

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើកអេស្កាវ៉ាទ័រឡើងលើរថយន្ត ចៃដន្យធ្លាក់សង្កត់កប់ក្នុងភក់

ខេត្តកណ្តាល៖ យុវជនម្នាក់ស្លាប់យ៉ាងអាណោធអធ័មនៅក្នុងភក់ ក្រោយពីបើកអេស្កាវ៉ាទ័រឡើងរថយន្ត ស្រាប់តែឡើងខុសទំនងធ្លាក់ទាំងមនុស្សទាំងអេស្កាវ៉ាទ័របណ្តាលឲ្យសង្កត់ស្លាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៩ នៅ​ក្បាលហុងប្រឡាយព្រែកបា​ក់ ភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុំ ណារ៉ូ ភេទប្រុស អាយុ​២១ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ និងកំណត់ហេតុ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here