ឡាវពិតជាមហិច្ចតាឈ្លានពានទឹកដីខ្មែរមែន កងទ័ពខ្មែរប្តេជ្ញាមិនអោយចោរឈ្លានពាននេះយកដីខ្មែរបានមួយមីលីម៉ែត្រឡើយ

0
97

ឡាវពិតជាមហិច្ចតាឈ្លានពានទឹកដីខ្មែរមែន កងទ័ពខ្មែរប្តេជ្ញាមិនអោយចោរឈ្លានពាននេះយកដីខ្មែរបានមួយមីលីម៉ែត្រឡើយ

ខណៈពេលដែលកងទ័ពឡាវកំពុងតែផ្គើនបង្កើនទ័ពនៅជុំវិញតំបន់ព្រំដែនមុំបីដែលមានជម្លោះពេលនេះមហិច្ចតាឈ្លានពានទឹកដីខ្មែរបានត្រូវប្រជាជនខ្មែរមើលឃើញថាជាការមើលងាយខ្មែរ និងមើលងាយកងកម្លាំងប្រដាប់អាវុធខ្មែរជាប្រាកដ។

សភាពការណ៍នៅព្រំដែន កម្ពុជា ឡាវ ចំនុច ខេត្តព្រះវិហា មុំ3 ( ឡាវ ថៃ កម្ពុជា ) ឡាវ កំពុងតែមានមហិច្ចតា ឈ្លានពានទឹកដីរបស់យើង ពួកយើងជាជនជាតិខ្មែរទាំងអស់ទោះជាប្រជាជន ឬ កងកំលាំងប្រដាប់អាវុធ គ្រប់អ្នកនយោបាយទាំងអស់ ត្រូវរួមគ្នាដើម្បីការពារដែនដីយើងមិនអោយបាត់បង់សូម្បី1មីលីម៉ែត្រ។ មកដល់ម៉ោងនេះ ថ្ងៃនេះ ពួកខ្មាំងមិនទាន់បានដកចេញពីទឹកដីកម្ពុជា នៅឡើយ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជួយចែករំលែក និង ជួយផ្តល់កំលាំងចិត្តដល់បងប្អូនកងទ័ពការពារទឹកដីរបស់យើងផង សង្ឃឹមថាស្ថានភាពនិងបានធូរស្បើយនៅថ្ងៃស្អែក។

ទោះជាយ៉ាងណាប្រជាជនកម្ពុជាទុកចិត្តលើកងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ការពារបូរណភាពទឹកដីខ្មែរមិនអោយចោរប្លន់យកបានឡើយ ជាពិសេសទុកចិត្តលើថ្នាក់ដឹកនាំកំពូលៗដែលមានប្រៀបទៅលើស្ថានភាពតានតឹងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here