សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ

0
51

កងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ

ហេតុការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពឡាវ និងកម្ពុជាកន្លងទៅប៉ុន្មានថ្ងៃនេះបានធ្វើអោយប្រជាជនទូទាំងប្រទេសមានការព្រួយបារម្ភ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនមុំបីជាព្រំប្រទល់ខ្មែរ ថៃ ឡាវ។

ដោយសារស្ថានភាពកាន់តែតានតឹង និងភាគីសងខាងបង្កើនទ័ពរៀងៗខ្លួនធ្វើអោយនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះបញ្ហារវាងកម្លាំងទ័ពកម្ពុជា និងឡាវនៅតាមព្រំដែននឹងមានដំណោះស្រាយដោយសន្តិវិធី និងដោយសន្តិភាព។ លោកគូសបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃនេះថា កងទ័ពភាគីទាំងពីរបានដកថយរៀងៗខ្លួនហើយ ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បញ្ជាក់ទៀតថា នៅម៉ោង៩ព្រឹកនេះ លោកបានជួបនាយករដ្ឋមន្ត្រីឡាវ លោក ថង លូនស៊ីស៊ូលីត តាមទូរសព្ទហើយចរចាគ្នាក្នុងបរិយាកាសល្អ និង រីករាយ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន៖«នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ។»

អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងតំបន់មុំបីចំណុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវសំអាងថានេះជាទឹកដីរបស់គេ តែយើងនៅតែសង្ឃឹមថាស្ថានភាពនឹងការធូរស្រាលខ្លាំងក្រោយពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែនជួបចចារជាមួយនាយកមន្ត្រីឡាវតាមទូរស័ព្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here