សូមប្រយ័ត្ន! អស់ពីខ្លួនរលីងករណីឆបោកសំណរដូរមាស នាំជនរងគ្រោះមកធ្វើសកម្មភាពដោះដូរនៅកន្លែងស្ងាត់

0
37

សូមប្រយ័ត្ន! អស់ពីខ្លួនរលីងករណីឆបោកសំណរដូរមាស នាំជនរងគ្រោះមកធ្វើសកម្មភាពដោះដូរនៅកន្លែងស្ងាត់

កំពត ៖ នា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​ឆបោក​(​សំណ​ដូរ​មាស​) នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បង្កដោយ​ជនសង្ស័យ​ចំនួន​០៥​នាក់ ស្រី​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង បាន​នាំ​ជនរងគ្រោះ​ពី​ផ្សារ​សាមគ្គី​ក្រុង​កំពត មក​ធ្វើ​សកម្មភាព​ដោះដូរ​គ្រឿងអលង្ការ​ជាមួយ​សំណ ។​

​ជនរងគ្រោះ​ឈ្មោះ កែវ វណ្ណ​ឡៃ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។​

​សម្ភារៈ​បាត់បង់​មាន ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង ប្រាក់​ចំនួន ៤.៨០០.០០០​រៀល​, ប្រាក់​ដុល្លារ​ចំនួន ១.៣០០​ដុល្លារ , អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ចំនួន ០៣​សន្លឹក និង​គ្រឿងអលង្ការ​រួមមាន ៖ ខ្សែដៃ​មាស ១​តម្លឹង , ចិញ្ចៀនមាស ២​វង់​(​ស្មើនឹង ០១​តម្លឹង​) ,​ខ្សែក​ផ្លា​ទីន​១​តម្លឹង​និង​១​ជី និង​ខ្សែដៃ​ផ្លា​ទីន ៨ ជី​)​។ ក្រោយ​ទទួល​បណ្តឹង សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​អាចមាន​តម្រុយ ៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here