យ៉ាងហោចណាស់មនុស្សជិត៣០នាក់ត្រូវបានចាប់ខ្លួន ករណីផ្ទុះហឹង្សាជាថ្មីនៅទីក្រុងហុងកុង

0
40

យ៉ាងហោចណាស់មនុស្សជិត៣០នាក់ត្រូវបានចាប់ខ្លួន ករណីផ្ទុះហឹង្សាជាថ្មីនៅទីក្រុងហុងកុង

ហុងកុង៖ ក្រុមបាតុករ​ខ្ទង់ពាន់​នាក់ បាន​ប្រមូលគ្នា តវ៉ា​នៅ​បរិវេណ​តំបន់ឧស្សាហកម្ម Kwun Tong នៅ​ហុងកុង នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ ចលនា​តវ៉ា​លើក​នេះ ក្រុមបាតុករ​ទាមទារ​ឲ្យ​ទម្លាក់ចុះ នូវ​បង្គោល ដែល​អាជ្ញាធរ​ហុងកុង​អះអាងថា គ្រាន់តែ​ជា​បង្គោល​បំពាក់​ឧបករណ៍​វាស់​គុណភាព​ខ្យល់​ប៉ុណ្ណោះ ប៉ុន្តែ​បើតាម​ក្រុមបាតុករ ថា​បង្គោល​នេះ​អាច​បំពាក់​ឧបករណ៍​ឃ្លាំមើល​ដោយ​សំងាត់ របស់​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​។

នៅក្នុង​ការតវ៉ា​ដែល​ឈានចូល​ដល់​សប្តាហ៍​ទី​១២​នេះ បាន​រីក​រាលដាល​ទៅជា​អំពើហិង្សា ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស​។ ក្រុមបាតុករ​វ័យក្មេងៗ បាន​គប់​ដុំថ្ម ដុំឥដ្ឋ ដប​ទឹក​សុទ្ធ ដប​ឧស្ម័ន​ដាក់​ប៉ូលិស ហើយ​ប៉ូលិស​បាន​ប្រើ​វិធានការ​បង្ក្រាប​យ៉ាង​ចាស់ដៃ តាមរយៈ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​វាយ​ដោយ​ដំបង ទៅលើ​ក្រុម​បាត​តុ​ករ​មួយចំនួន​។ អំពើហិង្សា បានបញ្ចប់​ទៅវិញ បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​នេះ បានចាប់ផ្តើម​អស់​រយៈពេល​ជាច្រើន​ម៉ោង ហើយ​ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២៥​នាក់​។​

​ការតវ៉ា​នៅ​ហុងកុង បានចាប់ផ្តើម​ឡើង​ដំបូង ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅកាន់​ប្រទេស​ចិន​។ ប៉ុន្តែ​យូរៗ ការតវ៉ា​បានប្រែក្លាយ​ទៅជា​ការតវ៉ា​ប្រឆាំងនឹង​ចំណុច​ផ្សេងៗ ដែល​រដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត ព្រមទាំង​មាន​ការស្រែក​ទាមទារ​ឲ្យ​លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង មាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ចិន ចុះ​ចេញពី​តំណែង​ផងដែរ​។ ក្រុមបាតុករ​មួយចំនួន បាន​និយាយថា ការតវ៉ា ប្រសិនបើ​ធ្វើ​តាមបែប​សន្តិភាព នឹង​ពុំមាន​ការដោះស្រាយ​ពី​រដ្ឋាភិបាល​នោះទេ​។ ជាក់ស្តែង​ដូចជា​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន លុះ​ត្រាំ​តែមាន​ការចុះ​ផ្លូវ​តវ៉ា​ច្រើនលើកច្រើនសារ អមដោយ​មាន​ការផ្ទុះ​នូវ​អំពើហិង្សា​ផង ទើប​រដ្ឋាភិបាល​យល់ព្រម​ដក​សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន​ចេញ​ទាំងស្រុង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here