បង្កាត់ភ្លើងស្នេហ៍លួចលាក់រំលងប្រពៃណីស្លាប់ម្នាក់របួសធ្ងន់ម្នាក់

0
40

បង្កាត់ភ្លើងស្នេហ៍លួចលាក់រំលងប្រពៃណីស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្ដាល ៖ បុរសជាបុគ្គលិកសន្តិសុខផ្ទះសំណាក់នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្រែកឆោរឡោរត់រកគេជួយទាំងកណ្ដាលថ្ងៃ ស្របពេលដែលបើកទ្វាបន្ទប់ឃើញមនុស្សដេកដួលរមួលប្រាណ មានទាំងសំបកថ្នាំពេទ្យក្រាលពេញរញ៉េរញ៉ៃដូចបន្ទប់ទុកចោលគ្មានមនុស្សនៅ ព្រមនារីម្នាក់ដេកបែកពពុះមាត់ដូចក្របីហើមកគ្មានដង្ហើមលើពូក រួមបុរសជាគូស្នេហ៍កំពុងឆ្លេឆ្លារកខ្យល់ ដោយបានធ្វើអតិឃាតលេបថ្នាំសម្លាប់ខ្លួន ហើយខាងប្រុសត្រូវសង្គ្រោះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩កន្លងនេះ ។

តាមប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ មួន ស្រីនឿន (ស្លាប់ )អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបុរសឈ្មោះ យ៉ែម នៅ ទីកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគូស្នេហ៍មួយគូនេះលួចទាក់ទងគ្នារំលងប្រពៃណី ហើយក៏បានណាត់គ្នាមកដេកផ្ទះសំណាក់មានយីហោ «សុខា សម្បត្តិ» ហើយក៏បាននាំគ្នាលេបថ្នាំរាប់សិបគ្រាប់ដើម្បីសម្លាប់ខ្លួន បំណងមិនចង់ឱ្យគេដឹងពីអាស្រូវ តែខាងប្រុសក៏ត្រូវបានសង្គ្រោះក្រោយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយបុគ្គលិកជាសន្តិសុខបម្រើនៅផ្ទះសំណាក់ប្រទះឃើញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here