ប៉េងប៉ោះស្រោម ឳសថខ្មែរបុរាណដែលយើងគួរដឹងព្យាបាលជំងឺច្រើនមុខ

0
142

ប៉េងប៉ោះស្រោម ឳសថខ្មែរបុរាណដែលយើងគួរដឹងព្យាបាលជំងឺច្រើនមុខ

ឱសថបុរាណ​ខ្មែរ​ ប៉េងប៉ោះស្រោម Hogwood , Ground Cherryឈ្មោះវិទ្យាសាស្ត្រ Physalis angulataL ទាំងដើមទាំងស្លឹក មានរសជាតិ ល្វីង ជាឱសថត្រជាក់ បំបាត់ពិស ក្តៅ ផ្លែ ទុំ បរិភោគស្រស់បាន មានរសជាតិ ជូរអែមភ្លាវ ។ រុក្ខជាតិនេះច្រើដុះឯងតាមដី ចម្ការ មានសារៈប្រយោជន៍ជាពិសេស និងសក្កិសិទ្ធ ក្នុងការកែរោគ ៖

  • ទឹកនោមផ្អែម បញ្ចុះជាតិស្ករ ក្នុងឈាម ( យកឬស ស្ងោរ ទឹក ពិសារ ១ថ្ងៃ ២ ដង ព្រឹកល្ងាច )
  • រោគហឺត យក ទាំង ដើមកន្លះ គីឡូ ដាំទឹកដាក់ស្ករ ក្រាម ចូលខ្លះ ពិសារក្រោយបាយ១/៤ ពែង ១ថ្ងៃ ៣ ដង ជាប់គ្នា ប្រមាណ ១០ ថ្ងៃ
  • ឈឺក ហើមអញ្ចាញធ្មេញ ដំបៅមាត់ យកទាំង ដើម ២៥ក្រ ដាំទឹក បៀម ខ្ពុរ
  • រលាកទងសួត យកទាំងដើម ១៥០ក្រ ដាំទឺកពិសារ ១ថ្ងៃ ៣ដង ជាប់គ្នា ១០ថ្ងៃ
  • ទាស់នោម នោមឈាម នោមលឿងក្តៅ ( ទាំងដើម យក ទឹក ពិសារ ១ ថ្ងៃ ៣ ដង )
  • ហើមទឺក ( ទាំងដើម ដាំទឹក ពិសារ )
  • រលាកថ្លើម យក ទាំង ដើម ដាំទឹក ពិសារ
  • ជាពិសេស ដើមប៉េងប៉ោះស្រោម អាច កែ អាការៈ ក្អករុំារ៉ៃ បណ្តេញជាតិពិសពីក្នុងខ្លួន អាការៈ ចុករោយ សាច់ដុំផងដែរ ។

សារធាតុ Anthocyanin នៃប៉េងប៉ោះស្រោម អាចជួយបង្អាក់ដំណើររបស់កោសិកាមហារីកបាន យ៉ាង សក្កិសិទ្ធ ទៀតផង ។ ហេតុដូច្នេះហើយ គេច្រើន ហាលក្រៀម ធ្វើតែ សម្រាប់ដាំពិសារ ការពារ ជំងឺ និង ជួយថ្លើម ។

LEAVE A REPLY

Please enter your comment!
Please enter your name here