ម៉ូតសក់បង្កប់អត្ថន័យស្តីអំពីអត្តចារិកមនុស្សស្រី
សក់របស់អ្នកក៏អាចប្រាប់ឱ្យពីចរិកលក្ខណៈរបស់អ្នកបានដែរ។ នៅពេលអ្នកចេញទៅជួបនរណាម្នាក់ ឬទៅចូលរួមក្នុងកម្មវិធីផ្សេងៗ សក់មុខរបស់អ្នកត្រូវបានគេទទួលស្គាល់ថា ជាចំណែកទី១ ដែលមនុស្សជាច្រើនសម្លឹងមើលមុនគេ។
មនុស្ស ប្រុសប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាលោកគ្រូ អ្នកគ្រូ តែងតែស្តីបន្ទោលពេលដែលអ្នកទុកសក់វែង? នេះដោយសារតែវាបានបង្កើតនូវភាពទាក់ទាញបែបអវិជ្ជមាននៅក្នុងសាលា ដែលជាកន្លែងអនុវត្តវិន័យតឹងរឹង។ ទាហានប្រុសត្រូវសក់ខ្លីដែរ ព្រោះនេះជាវិន័យ ប៉ុន្តែតារាម៉ូដែលទុកសក់វែង ព្រោះនេះជាភាពទាន់សម័យ ហើយដើម្បីបង្កើតភាពទាក់ទាញពីអ្នកគាំទ្ររបស់ខ្លួន។សក់របស់អ្នកអាចធ្វើឱ្យអ្នកមើលទៅមានភាពទាក់ទាញ ហើយក៏អាចធ្វើឱ្យអ្នកអាក្រក់មើលផងដែរ។ វាអាស្រ័យលើម៉ូដសក់ និងលក្ខណៈសក់របស់អ្នកដែលជាអ្វីដែលអ្នកដទៃគិតចំពោះអ្នក។ ដូច្នេះខាងក្រោមនេះ ជាការបង្ហាញពីចរិកលក្ខណៈរបស់អ្នកតាមរយៈមើលម៉ូដសក់ និងលក្ខណៈរបស់សក់៖
សក់ត្រង់
មនុស្សស្រីសក់ត្រង់ ច្រើនជាមនុស្សស្ងប់ស្ងាត់, អត់ធ្មត់ និងមានភាពទាក់ទាញ។ ពួកគេចូលចិត្តការចូលរួមក្នុងសង្គមតិចតួចបំផុត និងជាអ្នកមានគំនិតល្អ។ ពួកគេជាមនុស្សឧស្សាហ៍ ព្រោះពួកគេសម្លឹងមើលគោលដៅបានច្បាស់។ ពួកគេជាមនុស្សអាត្មានិយមបន្តិច នៅពេលសម្រេចបានជោគជ័យ។
សក់រួញ
ប្រសិនបើសក់អ្នករួញ អ្នកជាមនុស្សចូលចិត្តសប្បាយ និងលេងសើចច្រើន។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងបង្កើតភាពទាក់ទាញចិត្តរបស់អ្នកដទៃ។ អ្នកសក់រួញត្រូវបានគេគិតថា ជាមនុស្សឆាប់ខឹង ចូលចិត្តសប្បាយ និងជាមនុស្សរឹងមាំ។
សក់ទឹករលក
ពួកគេត្រូវ បានគេចាត់ទុកថា ជាមនុស្សប្រសប់ខាងសិល្បៈ, ភាពច្នៃប្រឌិត និងមនុស្សចូលចិត្តលេងសើចច្រើន។ មនុស្សសក់ទឹករលកច្រើនជាមនុស្សសកម្មតិចតួចខាងខួរក្បាល និងរាងកាយ ហើយមានក្តីសុបិន្តច្រើន។
សក់ភ្លឺរលោង និងលេងពណ៌
ប្រសិនបើអ្នកចូលចិត្តចំណាយពេលវេលា ជាច្រើននៅកន្លែងធ្វើសក់ ដើម្បីផ្លាស់ប្តូរម៉ូដសក់ ក៏ដូចជាប្តូរពណ៌សក់ បានន័យថា អ្នកជាមនុស្សស្រឡាញ់ខ្លួនឯងច្រើន ហើយចង់ឱ្យអ្វីៗល្អប្រសើរបំផុត។ ជាពិសេស អ្នកជាមនុស្សចាប់អារម្មណ៍លើសម្រស់ខ្លួនឯង។
សក់ធម្មជាតិ
មនុស្សដែលទុកសក់ តាមបែបធម្មជាតិច្រើនជាមនុស្សឆ្លាតវៃបំផុត ហើយច្រើនចូលចិត្តចំណាយពេលវេលារបស់ពួកគេ បង្កើតភាពច្នៃប្រឌិត។ ប្រសិនបើសក់របស់អ្នកប្រែជាប្រផេះ អ្នកមិនរំខានដល់ពិភពលោក និងទុកសក់ឱ្យស្កូវបែបនេះរហូត។ នេះបង្ហាញថា អ្នកជាមនុស្សឆ្លាតវៃ និងជាមនុស្សគិតច្រើនបំផុត។
សក់វែងកន្ទុយសេះ
ប្រសិនបើអ្នកចង់ទុកម៉ូដសក់វែងជាជាង ម៉ូដសក់ខ្លី នេះបង្ហាញថា អ្នកចង់គ្រប់គ្រងលើអ្វីៗទាំងអស់។ អ្នកចង់ឱ្យរឿងរ៉ាវទាំងឡាយមានរបៀបរៀបរយ និងរៀបចំគម្រោងបានល្អ។ អ្នកធ្វើការច្រើននៅក្នុងការិយាល័យ ហើយជាធម្មតា តែងតែអង្គុយជាប់នឹងតុរបស់អ្នក។
ទម្លាក់សក់
អ្នកដែលចូលចិត្តទម្លាក់សក់ ឬមិនចងសក់ច្រើនជាមនុស្សចូលចិត្តសេរីភាព។ ពួកគេមិនរំខានដល់អ្នកដទៃ និងមិនចេះខ្វល់ខ្វាយ។ ពួកគេធ្វើអ្វីដែលអាចទៅរួចថ្មី និងមានសង្ឃឹមខ្លាំងចំពោះកម្លាំងកាយ និងកម្លាំងចិត្ត។ ពួកគេចូលចិត្តធ្វើដំណើរ, ដើរលេងកាត់ព្រៃភ្នំញឹកញាប់៕
