មួយករណីទៀតហើយ! រំលោភសម្លាប់នារីវ័យក្មេងជាកម្មករសំណង់យ៉ាងឃោរឃៅបោះចូលប្រឡាយទឹក

0
161

មួយករណីទៀតហើយ! រំលោភសម្លាប់នារីវ័យក្មេងជាកម្មករសំណង់យ៉ាងឃោរឃៅបោះចូលប្រឡាយទឹក

ស្រុកមុខកំពូល ០៨.០៣.២០១៩ #ករណីប្រទះឃើញសាកសព កើតហេតុ នៅថ្ងៃទី០៨.០៣.២០១៩ វេលាម៉ោង១.៤៧នាទី រសៀល ។
ជនរងគ្រោះ០១នាក់ ឈ្មោះនូវ ស្រីលាភ ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិគីឡូលេខ៦សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រើទូរស័ព្ទ ០១គ្រឿង លេខ 069-523917ដេកស្លាប់ នៅជាប់ទំនប់ ជ្រោយ ស្ដៅ នៅចំណុចភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ។ស្ថានភាព សាកសព ក្បាលទៅត្បូង ស្រាតខោត្រឹមភ្លៅ នៅលើមុខ លើក្បាលជង្គង់ ហើមជាំខ្មៅ ដោយសារការប៉ះទង្គិច វាយបែកមុខ មាត់ និងផ្នែកក្បាល ។

សភាពរឿងហេតុ កាលពីថ្ងៃនិងវេលាកើតហេតុខាងលើឈ្មោះវៃ ពឿន ភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ពេលមកដល់មាត់បឹង មិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ បានឃើញមាន កាតាបខ្មៅ មួយ នៅក្បែរផ្លូវក៏ឈប់ចុះមកមើល ស្រាប់តែឃើញសាកសព មនុស្សស្រីស្លាប់ ក្នុងប្រឡាយព្រំដី នៅក្នុងព្រៃ រួចក៏បានរាយការណ៍មកសមត្ថកិច្ច ។
ករណីនេះ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលឃុំសំបួរមាស បានហ៊ុំព័ទ្ធខ្សែ ការពារ ទីកន្លែងប្រទះឃើញសាកសព ដោយរង់ចាំមន្ត្រីជំនាញនិងមន្ត្រីការិយាល័យបច្ចេកទេសខេត្ត ចុះពិនិត្យរួមសហការ ស៊ើបអង្កេតស្រាវជ្រាវ ។

ការសន្និដ្ឋានបឋម៖ ករណីនេះជាករណីឃាតកម្ម ។

LEAVE A REPLY

Please enter your comment!
Please enter your name here