Neymar រំពឹងថា នឹងលើកពាន Champion League ក្នុងការប្រកួតខាងមុខ

0
121

បារាំង៖ កីឡាករតម្លៃថ្លៃជាងគេបំផុតលើលោក Neymar Jr មានជំនឿចិត្តថា គេនឹងអាចជាសះស្បើយ ១០០ភាគរយ និងអាចចូលរួមជួយក្លិប Paris Saint-Germain ក្នុងពានរង្វាន់ Champions League។ Neymar ហាក់មានជំនឿចិត្តយ៉ាងខ្លាំងថា ក្លិប PSG នឹងឈ្នះពាន Champions League ជាលើកដំបូងបំផុតនៅឆ្នាំនេះ ដោយសារក្លិបមាន “ក្រុមកីឡាករដ៏ខ្លាំងក្លា” និងមានលោក Thomas Tuchel ដែលជាគ្រូបង្វឹកដ៏ឆ្នើមមួយរូប។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ខកខានមិនបានជួយក្រុមក្នុងវគ្គ ១៦ក្រុមចុងក្រោយទល់នឹង Manchester United ទេ ដោយសារបញ្ហារបួសកាលពីខែមុន។

ក្រុម Paris Saint-Germain មិនទាន់ស្គាល់រសជាតិនៃការលើកពាននេះម្តងណាឡើយ រាប់ចាប់តាំងពីក្លិបបានបង្កើតឡើងនៅឆ្នាំ ១៩៧០ មក។ ទោះបីជាបែបនេះក្តី Neymar ជឿជាក់ថា PSG នឹងក្លាយជាម្ចាស់ពាន UCL នារដូវកាលនេះយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះ Neymar ជឿជាក់ថា គេនឹងអាចជឿសះស្បើយពីរបួស ហើយចូលរួមជាផ្នែកមួយនៃក្រុម PSG ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL នេះនៅកីឡដ្ឋាន Wanda Metropolitano នាទីក្រុងម៉ាឌ្រីដទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here