ប្រសិទ្ធិភាពប្រេងដូងធម្មជាតិ និងទឹកឃ្មុំ ជាឳសថបញ្ឈប់បញ្ហាជ្រុះសក់ពូកែបំផុត

0
175

ប្រសិទ្ធិភាពប្រេងដូងធម្មជាតិ និងទឹកឃ្មុំ ជាឳសថបញ្ឈប់បញ្ហាជ្រុះសក់ពូកែបំផុត

ការទទួលទានទឹកដូងមួយថ្ងៃមួយកែវ ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍ ព្រោះវាអាចជួយលើកកម្ពស់សុខភាព ឲ្យរួចផុតពីបញ្ហាផ្សេងៗ។ ក៏ប៉ុន្តែ នៅមានរឿងមួយទៀតដែលមនុស្សភាគច្រើនមិនទាន់ដឹង គឺទឹកដូង ជាឱសថបញ្ឈប់បញ្ហាជ្រុះសក់ពូកែបំផុត។ មិនតែប៉ុណ្ណោះ សូម្បីតែបញ្ហាស្បែកក្បាលកើតអង្គែ សក់ខូច សក់ដុះយឺត ក៏ទឹកដូងអាចជួយដោះស្រាយបានដែរ។ ខាងក្រោមនេះ គឺជារៀបប្រើប្រាស់ ទឹកដូង ដើម្បីដោះស្រាយបញ្ហាសក់ជ្រុះ៖

ធាតុផ្សំ៖ ទឹកដូង មួយភាគបួនក្នុងមួយកែវ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖

១.លាយទឹកឃ្មុំ និងទឹកដូង បញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយតែមួយ។

២.ចាប់ផ្តើមអនុវត្តនៅលើស្បែកក្បាល និងសក់ឲ្យសព្វល្អ ហើយម៉ាស្សារយៈពេល ៥នាទី។

៣.បន្ទាប់ពីលាបនៅលើសក់ អ្នកត្រូវរងចាំរយៈពេល ២០នាទី។

៤.អ្នកអាចប្រើកន្សែងគ្របសក់ឲ្យជិត រួចលាងសម្អាតដោយប្រើសាប៊ូធម្មតា។

៥.បើពុំសូវមានពេលទេ ត្រូវអនុវត្តយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here