វិភាគខ្លី៖ ហេតុអ្វីសីលធម៌ខ្មែរធ្លាក់ចុះខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

0
86

វិភាគខ្លី៖ ហេតុអ្វីសីលធម៌ខ្មែរធ្លាក់ចុះខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

ភ្នំពេញ៖ សី​លធម៌​រ​ស់​នៅ​​​ក្នុង​ស​ង្គ​ម​កា​ន់​តែ​ធ្លា​ក់​ចុះ​ដុ​ន​ដា​បឡើ​ង​ ​មិ​ន​ស្វា​ង​ ​កា​ន់តែ​ប្រែ​ប្រួ​ល​ ​ដែ​ល​ធ្វើ​ឲ្យ​មា​ន​កា​រ​ព្រួ​យបា​រ​ម្ភ​យ៉ា​ង​ខ្លាំ​ង​ ក្រោ​យ​ម្នា​ក់​ៗ​​​មា​ន​ប​ណ្តា​ញស​ង្គ​ម​ដៀ​ល​ជេ​​គ្នា​ ​ប​ង្ហា​ញ​រ​ប​ស់​សំ​ខា​ន់​ ​ក្នុ​ង​ដៃ​នោះ ​​។

សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​។ ថ្វីត្បិត​តែ​ពុំ​មាន​ការ​សិក្សា​ណាមួយ​បង្ហាញ​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ការ​លើក​ឡើង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​អាច​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ក្នុង​សង្គម​ខ្មែរ តាម​រយៈ​ទំព័រ​សារព័ត៌​មាន​ជា​រៀង​រាល់​ថ្ងៃ​។

អញខ្លាំង អញអស្ចារ្យ អញមានរបស់ស្អាត ជំនួញអញ​បើរកស៊ីមិនឈ្នះអញ ​ខំទៅនាង និងការ​ដៀលជេ ហែកហួរ​ បែកផ្សែង​នៅលើបណ្តាញ សង្គមហ្វេសប៊ុក កំពុងតែធ្វើឲ្យ សីលធម៌ក្នុងស្រុកធ្លាក់ចុះ លែងខ្មាស់លែងអៀន ចង់ជេយ៉ាងម៉េច ឲ្យតែឈ្នះ គឺអញជាស្តេច ។

នៅប៉ុន្មានថ្ងៃមកនេះ មានទាំងអ្នកក្រៅស្រុក និងក្នុងស្រុក ក្នុងនោះមានទាំងតារាសម្តែងសិចស៊ីជេគ្នា បែកផ្សេង ហែកហួរ និង​មានអ្នកខ្លះហែកទ្រូងសិល្បៈឲ្យក្អែកចឹកថែមទៀតផង រហូត​បញ្ចេញនូវ​តម្លៃខ្លួន​ជូនតាៗ និងអ្នកមានលុយយកទៅ ដេកមួយយប់ៗ​ ដែលជា​រឿង​គួរឲ្យអាម៉ាស់ និងអាប់ឱនបំផុត មិនគួរកើតមានឡើងក្នុងសង្គមខ្មែរនោះឡើយ ។​វប្បធម៌ អរិយធម៌ ដ៏ផូរផង់ ដែលដូនតា​បានបន្សល់ទុក តើលែង​ចងចាំ ឬក៏ធ្វើភ្លេច ?

អស់ពីតារាហែកគ្នារឿងរកស៊ីផ្លូវភេទ នៅតែរត់មិនឆ្ងាយពីការហែកហួរ ដោយមានតារារកស៊ីរកលក់ឡេ និងឈ្លោះជាមួយអ្នករកស៊ីឡេដូចគ្នា បញ្ជោរហែកហួរ លើកគ្នាមកជេ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ។​

ភាពលែងខ្មាស់លែងអៀន បញ្ចេញរបស់ពិសេស នៅលើបណ្តាញសង្គមហ្វេសប៊ុក និងសញ្ញាអវិជ្ជមានខាងលើ កំពុងតែក្លាយជារោគសញ្ញា ស៊ូពូជហើយ សម្រាប់សង្គមខ្មែរ ដែលជាហេតុផលធ្លាក់ដុនដាបនូវសីលធម៌ សង្គម និងសេចក្តីថ្លៃថ្នូរ ក្នុងការរស់នៅ ។​

មិនយូរមិនឆាប់នោះទេ ជាពិសេស​ក្មេង​ៗ ដែលលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ នឹងកើតជំងឺផ្លូវចិត្តចូលចិត្តជេតាម អាងអីអាងជេ ។

មានកា​រលើកឡើងបន្តបន្ទាប់ទៀត ពីមហាជនបានយល់ឃើញថា សម្រាប់អ្នកដែលប្រើបណ្តាញសង្គមហែកហួរគ្នា និងជេគ្នា ទំនង​ជាពួកគាត់ចង់បានលិខិតសរសើរ ឬ ឲ្យសាកលវិទ្យាល័យណាមួយចេញសញ្ញាបត្រ អនុបណ្ឌិត​ជូនគាត់ក៏ថាបាន ដោយចារធំៗ ថា «សញ្ញាបត្រជេរ និងហែកហួរកេរ្តិ៍»។

ទាំងនេះមិនរាប់បញ្ចូលទាំងការចាប់រំលោភ សម្លាប់ ដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គមនេះផង ។​

មានមូលហេតុ​សំខាន់ដែលធ្វើឲ្យសីលធម៌ធ្លាក់ចុះ ៖

មូលហេតុ​ទី​១៖ គឺដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​លែង​យល់​ពី​តម្លៃ​របស់​សីលធម៌។

មូលហេតុ​ទី​២៖ គឺ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​វប្បធម៌​បរទេស​។

ចំណុចនេះសម្រាប់ក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំគួរតែមានវិធានការ​ចាត់ការ​ឲ្យបានហ្មត់ចត់ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here