យកក្បាលគ្រាប់១២៥មីលីម៉ែត្រមកដំធ្វើកាំបិត​ផ្ទុះស្លាប់បុរសម្នាក់

0
121

យកក្បាលគ្រាប់១២៥មីលីម៉ែត្រមកដំធ្វើកាំបិត​ផ្ទុះស្លាប់បុរសម្នាក់

ខេត្តត្បូងឃ្មុំ- សេចក្តីរាយការណ៍ពីសមត្ថកិច្ចអោយដឹងថា នៅព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣0នាទី នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានករណីផ្ទុះគ្រាប់១២៥មីលីម៉ែត្រមួយគ្រាប់ បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ ក្នុងពេលជនរងគ្រោះ ឈ្មោះ ភាព ផល អាយុ៥៩ឆ្នាំ ជាជាងធ្វើកាំបិទ ពូថៅ និងជាកម្មករក្រុមហ៊ុនចំការកៅស៊ូជុប បានដុតដែកដំធ្វើកាំបិត លើគ្រាប់១២៥មីលីម៉ែត្រដែលគាត់តែងតែធ្វើជាប្រចាំមិនដែលមានបញ្ហាឡើយ ប៉ុន្តែស្រាប់តែនៅព្រឹកមិញនេះ ក៍ផ្ទុះគ្រាប់កំណល់នោះ បណ្តាលឲ្យគាត់ស្លាប់ភ្លាមៗតែម្តង ៕

ប្រភព៖ Huy Bunleng

LEAVE A REPLY

Please enter your comment!
Please enter your name here