ភ្លើងរលត់ហើយ តែអកុលក្មេងស្រីពីរនាក់បងប្អូនស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអធ័ម(មានវីដេអូ)

0
166

ភ្លើងរលត់ហើយ តែអកុលក្មេងស្រីពីរនាក់បងប្អូនស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអធ័ម(មានវីដេអូ)

ខេត្តមណ្ឌលគីរី៖ មានករណីអគ្គីភ័យ ឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ចំនួន០៤ខ្នង ក្នុងនោះមានផ្ទះ លក់ប្រេងសាំង ០១ខ្នង ។​ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៨ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ១៧:៣០នាទី គ្រោះអគ្គីភ័យនេះ បណ្តាលឲ្យក្មេងស្រី ០២នាក់ ជាបងប្អូនបង្កើត ស្លាប់យ៉ាងអាណោចអាធ័ម និង០២នាក់ទៀតរងរបួសស្រាល នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។

ក្មេងស្រីរងគ្រោះទី១ មានឈ្មោះ ហ៊ាង សម្ជស្ស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងក្មេងស្រីរងគ្រោះទី២ មានឈ្មោះ ហ៊ាង ស្រីលីន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ

មូលហេតុ : បណ្តាលមកពីឡានស៉ីទែនដឹកសាំង ចូលមក តទុយោ បង្ហូរសាំង ដាក់ក្នុងស៉ីទែន របស់ម្ចាស់ផ្ទះ ឈ្មោះហ៊ាង សុធី ពេលនោះក៍បានខ្ចាយសាំង ពីទុយោ ជះចូលទៅក្នុងផ្ទះបាយ ចំទៅលើចង្រ្កានហ្គាស ធ្វើឲ្យភ្លើងឆាបឆេះតែម្តង ៕




LEAVE A REPLY

Please enter your comment!
Please enter your name here