ចង់ក្លាយជាបុគ្គលិកឆ្នើម ប៉ុន្តែអ្នកមើលរំលងរបៀបទាំងនេះ

0
155

ចង់ក្លាយជាបុគ្គលិកឆ្នើម ប៉ុន្តែអ្នកមើលរំលងរបៀបទាំងនេះ

បុគ្គលិក​ភាគច្រើន​ខំធ្វើការ​ងារ​ឲ្យ​បាន​ច្រើន ធ្វើ​កិច្ចការ​ណាធំៗ លំបាកៗ ដើម្បី​ចង់បាន​ប្រាក់ខែ​ច្រើន ចង់បាន​តួនាទី​ធំនិង​ចង់​ផ្គាប់ចិត្ត​មេ។ ប៉ុន្តែពួកគេ​បែរជា​មើលរម្លង​ពី​របៀប​ធ្វើការ​ឲ្យ​ក្លាយជា​បុគ្គលិក​ដ៏​ឆ្នើម​ទៅវិញ។ នៅពេលដែលពួកគេ​

ក្លាយជា​បុគ្គលិក​ឆ្នើម​ហើយ នោះ​ប្រាក់ខែ និង​តួនាទី​ក៏ត្រូវ​ឡើង​តាម​សមត្ថភាព​ដូចគ្នា​ដែរ។ តើ​មាន​គន្លឹះ​អ្វីខ្លះដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម?

  1.  ធ្វើការ​ងារ​ជា​ក្រុម៖ ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ។
  2.  ទំនាក់ទំនង៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញក្នុង​គោលបំណង​បង្កើន​ភាពស្និទ្ធស្នាល​ពេល​បំពេញការងារ​ជាមួយគ្នា។
  3. ចាត់​អាទិភាព​ការងារ៖ ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បាន​ច្បាស់​ថា​តើ​ការងារ​ណាមួយត្រូវធ្វើ​មុនការងារ​ណា​ត្រូវធ្វើ​បន្ទាប់។
  4. មានភាពជា​អ្នកដឹកនាំ៖ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារហើយ​ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក។
  5. អត្តចរិត៖ ត្រូវតែ​ចេះ​បើក​ចិត្ត​ទទួលយក​គំនិត​អ្នកដទៃត្រូវមាន​ឥរិយាបទពាក្យសម្តី​សមរម្យ​និង​ទម្លាប់ល្អៗក្នុងការ​បំពេញការងា​រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។
  6. ខំធ្វើការ​ឲ្យ​អស់ពី​លទ្ធភាព៖ ត្រូវ​ចៀសវាង​ការយក​លេស ថា មិនអាច​ធ្វើ​បានទេ  ឬ រវល់​ធ្វើ​នេះ រវល់​ធ្វើ​នោះ​ជាដើម។ ផ្ទុយ​មកវិញ អ្នក​ត្រូវ​ខំព្យាយាម​ធ្វើការ​ឲ្យ​អស់ពី​លទ្ធភាព​តាម​អ្វីដែល​អ្នក​អាច​ធ្វើបាន នោះ​លទ្ធផល​នឹង​បាន​ដូច​អ្វីដែល​អ្នក​ខិតខំ​យ៉ាង​ដូច្នេះ​ដែរ។ ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here