មិនគួរឲ្យជឿ! ត្រឹមតែអាយុ៧ឆ្នាំសោះ អាចចំណូលបានជាង៣០លានដុល្លាក្នុងមួយឆ្នាំពី យូធូប

0
125

មិនគួរឲ្យជឿ! ត្រឹមតែអាយុ៧ឆ្នាំសោះ អាចចំណូលបានជាង៣០លានដុល្លាក្នុងមួយឆ្នាំពី យូធូប

មិនគួរឲ្យជឿ! ត្រឹមតែអាយុ៧ឆ្នាំសោះ អាចចំណូលបានជាង៣០លានដុល្លាពី យូធូបក្រោយវិស័យ YouTube បានល្បីល្បាមក ពេលនេះមានមុខមាត់ដែលជា YouTuber ល្បីៗជុំវិញពិភពលោកមួយចំនួនបានបង្ហាញពីទឹកប្រាក់ដែលពួកគេរកលុយបានពី YouTube ជាបន្ដបន្ទាប់ផងដែរ ។

តែពេលនេះយើងមកដឹងពីទិចនិកថ្មីមួយរបស់កុមារាមានអាយុ ៧ ឆ្នាំម្នាក់ ដែលរកចំណូលបានខ្ទង់ ៣០ លានដុល្លារក្នុងមួយឆ្នាំពី YouTube ។

កុមារាឈ្មោះ Ryan មានដើមកំណើតមកពីអាមេរិក បានរកលុយបានច្រើនបំផុតក្នុងមួយឆ្នាំ ដោយគ្រាន់តែលេង ប្រដាច់ប្រដារក្មេងលេង ដូចជា Legos , រថភ្លើង, ឡាន ជាដើម ដែលគ្រាន់តែថត សកម្មភាពវីដេអូដែល Ryan កំពុងលេងនោះបង្ហោះចូល YouTube ប៉ុណ្ណោះ ។

ជាងនេះដែរ កុមារាម្នាក់នេះក៏បានទទួលលុយពី YouTube ខ្ទង់ ២២ លានដុល្លារ ទៅ ៣០ លានដុល្លារក្នុងមួយឆ្នាំផងដែរ ជាពិសេសមានចំនួនអ្នកចុច Subscribe (ជាវ) មិនក្រោម ១៧ លាននាក់នោះទេ ។

លើសពីនេះ Ryan ក៏បានប្រាប់ដែរថា សម្រាប់លុយដែលជាង ១ លានដុល្លារគឺរកបានពីអ្នក ឧបត្ថម្ភ (Sponsor) និង ចំណូលផ្សេងទៀត គឺរកបានពី វីដេអូដែលបង្ហោះចូល YouTube រាល់ថ្ងៃនោះតែម្ដងហើយក៏ទាញចំណូលពីការផ្សព្វផ្សាយ របស់ YouTube (ads) ផងដែរ ទើបធ្វើឲ្យ Ryan អាចរកលុយបានច្រើនពី YouTube បែបនេះ ។

គួរបញ្ជាក់ផងដែរថា កុមារាម្នាក់នេះបានចាប់ផ្ដើមធ្វើ YouTube របស់ខ្លួនតាំងពី ខែ មិនា ឆ្នាំ ២០១៥ មក​ម្លេះ ហើយអ្នកដែលចូលទស្សនាមានចំនួនដល់ ២៦ លានដងផងដែរ ជាពិសេសកុមារនេះក៏មានបំណងចង់បង្កើតហ្គេមនៅថ្ងៃអនាគតទៀតដែរ ។ បើយោងតាម NBC ។

ដូច្នេះយើងអាចដឹងហើយថា វិស័យ YouTube នៅក្នុងស្រុកយើងក៏កំពុងមានប្រជាប្រិយភាពផងដែរសម្រាប់រយៈពេលប៉ុន្មានខែមកនេះ ព្រោះមាន YouTuber ជាច្រើនកំពុងចាប់អារម្មណ៍ធ្វើ វីដេអូលក្ខណៈបែបប្លុក ជាដើម​ តែសម្រាប់ចំណូលដែលទទួលបានពី YouTube វិញគឺមិនទទួលបានច្រើននោះទេ នៅក្នុងស្រុកយើង ព្រោះតែតម្លៃសេវានៅទាបនៅឡើយទេ តែចំណុចដែលធ្វើឲ្យពួកគាត់បន្ដបានគឺទទួលបានពីម្ចាស់ Sponsor ទើបធ្វើឲ្យគាត់មានកម្លាំងចិត្តបន្ដផលិតវីដេអូថ្មីៗរហូត ៕

 

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here