សុំសរសើរទឹកចិត្ត កញ្ញា ពេជ្រ សោភា អត់ប្តូររថយន្តថ្មី សុខចិត្តបង្វិលលុយទៅជួយក្មេងៗវិញ

0
91

សុំសរសើរទឹកចិត្ត កញ្ញា ពេជ្រ សោភា អត់ប្តូររថយន្តថ្មី សុខចិត្តបង្វិលលុយទៅជួយក្មេងៗវិញ

ភ្នំពេញ៖ ប្រិយមិត្តស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មី ហង្ស មាស អ្នកនាង ពេជ្រ សោភា បានបង្ហោះសារតាមហ្វេសបុកផេក និងការឡាយផ្ទាល់របស់នាងថា៖ “ជូនសាលារៀនជូនអោយ កូនៗបានរៀនសូត្រជួបគ្នាឆាប់ណាកូនៗ តើមានបងប្អូនណាចង់ជួយពួកគាត់ទេ?0965433332។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានលេចលឺពត៌មានពីក្មេងៗសិស្សសាលាតូចៗមានការលំបាកក្នុងការសិក្សាដោយខ្វះអគាររៀន គឺពួកគេរៀនតែនៅលើសាលាឆាន់ក្នុង វត្ដពង្រក ស្រុកឈូក ខេត្ដកំពត ហេតុនេះធ្វើអោយពួកគេមានការលំបាកខ្លាំងក្នុងសិក្សា។ តាមរយះការឡាយផ្ទាល់របស់អ្នកនាង ពេជ្រ សោភា បានបន្ថែមថា “ខ្ញុំឈប់ស្រលាញ់ហើយ”គឺបានន័យថានាងបំរុងនឹងដូរឡានថ្មី ប៉ុន្តែពេលនេះនាងបង្វិលលុយនេះទៅធ្វើសប្បុរសធម៌ជាមួយក្មេងៗវិញ។

ជារឿយៗកំពូលតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់នេះ តែងតែជួយដល់ជនក្រីក្រ និងដើរធ្វើសប្បុរសធម៌ និងផ្តល់ក្តីស្រលាញ់ចំពោះក្មេងៗនៅតាមទីជនបទផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here