ទិដ្ឋភាពដ៏អស្ចារ្យកម្របានឃើញថ្ងៃរះនៅមុខអង្គរ នេះហើយជាកេរមរតកដូនតាបន្សល់ទុកឲ្យយើង

0
110

ទិដ្ឋភាពដ៏អស្ចារ្យកម្របានឃើញថ្ងៃរះនៅមុខអង្គរ នេះហើយជាកេរមរតកដូនតាបន្សល់ទុកឲ្យយើង

រូបភាពជាច្រើនសន្លឹក!ពិតជាអស្ចារ្យមិនគួរឲ្យជឿ! ពេលព្រះអាទិត្យរះឡើងចំពីក្រោយកំពូលកណ្តាលប្រាសាទអង្គរវត្តភ្លាម ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានស្រែកកញ្ច្រៀវទះដៃអបអរនៃភាពអស្ចារ្យនេះ ធ្វើឲ្យខ្ញុំរំភើបព្រឺរសំបុរ…!ហ្វេសប៊ុកមួយឈ្មោះ “បាយ័នយូនីគ-Bayon Unique Photography” បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ដែលជារូបភាពខ្លះៗនៃថ្ងៃរះសមរាត្រីនៅអង្គវត្ត។ ហ្វេសប៊ុកមួយនេះ ក៏បានបញ្ជាក់សារខ្លះៗឲ្យដឹងផងដែរថា៖“ពិតជាអស្ចារ្យមិនគួរឲ្យជឿ! ២៣/០៣/២០១៩៖ នេះជារូបភាពខ្លះៗនៃថ្ងៃរះសមរាត្រីនៅអង្គរវត្ត (ថ្ងៃដែលពេលយប់និងថ្ងៃមានរយះពេលស្មើរគ្នា ហើយនៅពេលព្រឹក ព្រះអាទិត្យរះចំពីក្រោយកំពូលកណ្តាលនៃ ប្រាសាទអង្គរវត្ត)។

មិននឹកស្មានថាដូនតាយើងគិតគូរល្អិតល្អន់ រហូតដល់មានពាក់ព័ន្ធដល់តារាសាស្រ្តបែបហ្នឹងសោះ! នៅពេលព្រះអាទិត្យរះឡើងចំពីក្រោយកំពូលកណ្តាលប្រាសាទអង្គរវត្តភ្លាម ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានស្រែកកញ្ច្រៀវទះដៃអបអរនៃភាពអស្ចារ្យនេះ ធ្វើឲ្យខ្ញុំរំភើបព្រឺរសំបុរ និងមានមោទនភាពចំពោះស្នាដៃដូនតាខ្មែរយើងដ៏ល្អឯកគ្មានពីរលើលោក!ពិតជាសំណាងណាស់ដែលថ្ងៃនេះ ខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែក ហើយបានផ្តិតយករូបភាព ចែកជូនបងប្អូន ក្រោយពីព្យាយាមថត៤ឆ្នាំជាប់គ្នា (ប្រហែល៨ដង) តែមិនបានសម្រេចព្រោះកក្តាអាកាសធាតុ។”៕

LEAVE A REPLY

Please enter your comment!
Please enter your name here