ដៃរហ័សម្ល៉េះ! ទុកប្រហែសមិនបាន

0
87

ដៃរហ័សម្ល៉េះ! ទុកប្រហែសមិនបាន

កាលពីថ្ងៃព្រហស្បតិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៉ោ គឹមស្រ៊ាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉េង សុធារ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ឃាត់ខ្លួនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩

-វត្ថុតាងចាប់យក៖ កាបូបស្ពាយដាក់លុយ០១ , លុយខ្មែរ២១០០០០រៀល(ម្ភៃមួយម៉ឺនរៀល) , លុយដុល្លា២២៤ដុល្លា(ពីររយម្ភៃបួនដុល្លា) ,ទូរសព្ទ័០៣គ្រឿង និងម៉ូតូ០១គ្រឿង។

-ដំណើររឿង៖ កាលពីថ្ងែទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ជនរងគ្រោះឈ្មោះ ប៉ោ គឹមស្រ៊ាង ភេទស្រី អាយុ៣៥ឆ្នាំ បានចូលដេកក្នុងផ្ទះដែលស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិតទ្វាផ្ទះខាងមុខ តែបើកទ្វាផ្ទះខាងក្រោយ រួចក៏ទុកកាបូបស្ពាយដាក់លុយក្បែរខ្លួន ហើយបានដេកលក់ ។ លុះដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យឈ្មោះ វ៉េង សុធារ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ បានចូលមកក្នុងផ្ទះតាមទ្វាខាងក្រោយ រួចធ្វើសកម្មភាពលួចយកកាបូបស្ពាយដាក់លុយ រត់គេចចេញទៅក្រៅផ្ទះ រួចជនរងគ្រោះក៏បានស្ទុះរត់ដេញតាមពីក្រោយ ស្រែកថាចោរៗ ដល់ត្រង់ចំណុចផ្លូវទំនប់៧មករា ដែលមានចំងាយពីផ្ទះ១០០ម៉ែត្រ ក៏បានជួបនិងកម្លាំងសមត្ថកិច្ចយើងកំពុងជិះល្បាត់ក្បែរនោះ ក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

*ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

LEAVE A REPLY

Please enter your comment!
Please enter your name here