ស្ទើរតែបាត់បង់ជីវិតដោយសារ សម្រកទំងន់តាមវិធីនេះ

0
131

ស្ទើរតែបាត់បង់ជីវិតដោយសារ សម្រកទំងន់តាមវិធីនេះ

បរទេស៖ នាង ដាឡាត លូស ជាអ្នកបង្ហាត់បង្ហាញពីវិធីធ្វើម្ហូប និងវិធីសម្រកទំម្ងន់សម្រាប់នារីដែលចង់បានរាងស្គម ហើយនាងតែងតែធ្វើម្ហូប និងអាហារប្រចាំថតបង្ហោះនៅលើ Blogger របស់នាងដើម្បីប្រាប់ពីដំណើរនៃការសម្រកទម្ងន់ខ្លួននាងផ្ទាល់តែម្តង។

នាងជានារីម្នាក់ដែលមិត្តភក្តិស្រីៗចេះតែថាអោយ ថាមានរាងធាត់ ញុំច្រើន ហើយមានគីឡូធ្ងន់មិនសាកសមនឹងអាយុ។ ដាឡាត លូស មានអាយុ២៤ឆ្នាំ​និងមានទំហំ ៦៨គីឡូកាលពីមុន ។ នាងព្យាយាមធ្វើតាមការអំណត់របស់នាងអំពីរបបអាហារ គឺជារាល់ថ្ងៃនាងមិនដែលបរិភោគអាហារពេលព្រឹកទេ ពេលថ្ងៃត្រង់នាងហូបតែត្រសក់ ប៉េងប៉ោះ ឬម្នាស់ជាមួយនឹងអំបិលតិចៗ ជាការស្រេច។ ចំពោះអាហារថាមពលគឺនាងមិនប៉ះពាល់ជាដាច់ខាត សូម្បីតែទឹកដោះ ប៉ុន្តែនាងព្យាយាមហូបផ្លែឈើវិញដូចជា ស្ត្រប៊ីរី ក្រូច ឬប៉ោមជាដើម។ 

វិធីដែលនាងបានធ្វើដើម្បីសម្រកទម្ងន់នេះគឺពិតជាមានប្រសិទ្ធិភាពខ្ពស់មែនតែក្នុងរយះពេល១៤ថ្ងៃតែប៉ុណ្ណោះគឺនាងស្រុករហូតដល់២៥គីឡូ មិនគួរអោយជឿ។បន្ទាប់ពីសម្រកបានសម្រេចរយះពេល១៤ថ្ងៃ នាងចេះតែវិលមុខរកតែក្អួត អស់កម្លាំង និងទន់ជង្គង់ បើទោះបីជានាងប្រឹងហូបអាហារច្រើនឡើងវិញក៏ដោយ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរកឃើញថា នាងប្រឹងសម្រកទំងន់លឿនពេកធ្វើអោយរាងកាយ មិនមានលំនឹង ហើយនៅក្នុងខ្លួនរបស់នាង បាត់បង់ជាតិទឹក៦០% ធ្វើអោយខួរក្បាលខ្សោយ អស់កម្លាំងខ្លាំង។ នេះជាមេរៀនសម្រាប់អ្នកដែលសម្រកទំងន់បានឆាប់ និងឃើញលទ្ធផលលឿន៕

ប្រភព៖ worldafitness

LEAVE A REPLY

Please enter your comment!
Please enter your name here