ស៊ែរបន្ត! នេះជាមេរៀនសម្រាប់មនុស្សគ្រប់រូបពេលដែលប្រទះឃើញដូចករណីមួយនេះ

0
10214

ស៊ែរបន្ត! នេះជាមេរៀនសម្រាប់មនុស្សគ្រប់រូបពេលដែលប្រទះឃើញដូចករណីមួយនេះ

មនុស្សម្នាក់ៗ និងគ្រប់រូបតែងតែរន្ធត់ពេលដែលឃើញកូនក្មេងត្រូវបានគេបោះបង់ចោល ឬទុកចោលនៅកណ្តាលយប់តែម្នាក់ឯង ប៉ុន្តែយើងត្រូវពិចារណាអោយបានវែងឆ្ងាយមុននឹងចូលទៅជួយ ឬចុះពីយានយន្តរបស់លោកអ្នក ពីព្រោះនឹងអាចមានបញ្ហាគ្រោះថា្នក់យើងដូចករណីនេះ។

តាមរយះគណនីហ្វេសបុកនារីមា្នក់ដែលជាអ្នកធ្វើការនៅក្នុងសណ្ឋាគារមួយនៅទីក្រុងហូជីមិញ នៃប្រទេស វៀតណាម បានបង្ហោះសារមួយដែលកើតឡើងចំពោះនាងផ្ទាល់ ហើយក៏នឹកស្មានមិនដល់ដែលថា ពេលដែលនាងឃើញកូនក្មេងតូចម្នាក់អង្គុយតែម្នាក់ឯងនៅកណ្តាលផ្លូវបត់ចូលទៅផ្ទះនាងនាពេលយប់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី យប់ ត្រូវនឹងថ្ងៃទី៣១​ មីនា ២០១៩។ សំណាងល្អភ្លាមៗនោះនាងបានខលហៅប៉ូលីសដើម្បីមកឆែក និងពិនិត្យទាន់កុំអីនាងត្រូវជួបរឿងដែលនឹកស្មានមិនដល់ចំពោះនាង។ 

ក្រោយពីការតាមដាន និងអង្កេតពីសមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានថាជាករណីបោកបញ្ចោតដើម្បីធ្វើសកម្មភាពប្លន់ពិតប្រាកដមែន ចំណែកឯកូនក្មេងត្រូវបានប៉ូលីសស្រាវជ្រាវរកសាច់ញាតិ។តើអ្នកនឹងគិតពីបញ្ហាអ្វីដែលអាចនឹងកើតមានចំពោះនាងមុនគេ?

ចម្លើយទាំងនេះយើងអាចវិភាគដឹងថាជាករណីបន្លំខ្លួនយកក្មេងជាធ្នាក់ដើម្បីស្ទាក់ប្លន់យើង។ ហេតុដូចនេះបើបងប្អូនណាជួបករណីដូចខាងលើនេះបងប្អូនត្រូវ៖

១ រាយការណ៍ទៅប៉ូលីស

២ មិនត្រូ​វចុះពីយានយន្ត ឬយានជំនិះលោកអ្នកឡើយ

៣ មិនត្រូវទៅជិតឡើយ

នេះជាវិធីដំបូងដែលអ្នកត្រូវធ្វើ កុំអោយមានគ្រោះថ្នាក់ដល់ជីវិត ព្រោះករណីបែបនេះកើតមានច្រើនហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here