ទីបំផុត! តុលាការសម្រេចឃុំខ្លួនលោក ផែង វណ្ណះពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​​​​​​​​​​​ឧក្រិដ្ឋ​ជាអាទិ៍ និ​​​​​​​​​ង​បរិហារកេ​​​​​​​​​​​រ្តិ៍​ជា​សាធា​​​​​​​​​រណៈ

0
145

ទីបំផុត!តុលាការសម្រេចឃុំខ្លួនលោក ផែង វណ្ណះពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​​​​​​​​​​​ឧក្រិដ្ឋ​ជាអាទិ៍ និ​​​​​​​​​ង​បរិហារកេ​​​​​​​​​​​រ្តិ៍​ជា​សាធា​​​​​​​​​រណៈ

ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សា​លាដំបូង​រាជ​​​​​​​​​​ធានី​ភ្នំពេញ ​​​​​​​​​​​​​​​​នា​ល្ងាច​ថ្ងៃទី​០២​ ខែ​​​​​​​​​មេ​​​​​​​​​​​សា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ដីកា​​​​​​​​​​​​​​​​​​​សម្រេច​ឃុំខ្លួន​ លោក ផែង​​​​​​​​​​​​​​​ វណ្ណៈ សកម្មជ​​​​​​​​​​​ន​ហ្វេ​ស​ប៊ុ​​​​​​​​​​ក ដ៏​មាន​ប្រជាប្រិយ​មួយ​រូប ​តាម​ដីកា​​​​​​​​​​សម្រេច​រប​​​​​​​​​ស់​តុ​​​​​​​​លាការ​​​​​​​​​​​​​​​​​​​​​​​ចោទប្រកាន់​ ​​ពីបទ​ញុះញង់​​​​​​​​​​​​​​​​​​​​​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជា​​​​​​​​អាទិ៍ និង​ប​​​​​​​ទ​បរិ​​​​​​​​​ហារ​​​​​​​​កេរ្តិ៍​ជា​​​​​​​​​​សាធា​​​​​​​រណៈ។​​​

លោក​ ផែង វណ្ណៈ​ ត្រូវបា​ន​សមត្ថកិច្ច​អាវុធ​​​​​​​​​​​​​​​​ហត្ថ​លើ​ផ្ទៃ​ប្រទេ​​​​​​​​​​​​​​​​​​​ស​ ចាប់ខ្លួន​កា​​​​​​​​​លពី​វេលា​​​​​​​​​​​​ម៉ោង​​​​​​​​​​​​​​​​​​​​​​១០​ព្រឹក​ថ្ងៃទី​០២ ​​​​​​​​​​​​​​​​​​​​​ខែ​មេសា ឆ្នាំ​២០១៩ តាម​ដីកា​បញ្ជា​របស់ ​​​​​​​​​​​​​​​លោក​ អ៊ុំ សុ​ភ័​ក្រ ព្រះរាជ​​​​​​​​​​​អាជ្ញា​រង​អ​​​​​​​​ម​សា​​​​​​​​​​​​​​​​​​​​​លា​ដំបូង​រាជ​​​​​​​​​​​​​​ធានី​ភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់ លោក គី​​​​​​​​​​​​ តិច មេ​​​​​​​​​ធាវី​របស់​​​​​​​​​​​​​ ​សម្ដេច​អគ្គ​មហា​​​​​​​​​​សេនាប​​​​​​​​​​​​តី​តេ​ជោ ហ៊ុន សែ​​​​​​​​ន នាយ​​​​​​​​​​​​​​​​​​​​ករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើ​តា​​​​​​​​​ម​ការ​ប​​​​​​​​​ង្ហើប​ពី​ម​​​​​​​​​ន្ត្រី​កង​រា​​​​​​​​​​​​​​​​​ជ​អាវុធ​​​​​​​​​​​​​​ហត្ថ​លើ​​​​​ផ្ទៃ​ប្រទេស​។​

កាលពី​ល្ងា​​ច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ ​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ ផែង វណ្ណៈ ត្រូវបាន​តំ​​​​​​​​​​​​ណាង​អយ្យការ​​​​​​​​​​អម​សា​​​​​​​​​​​​លា​ដំបូង​រា​​​​​​​​​ជ​​​​​​​​​​​​​​​​​​​​​ធានី​ភ្នំពេញ លោក អ៊ុំ សុភ​ក្តិ បាន​​​​​​​​​ចេញ​ដីកា​​​​​​​​​​​​​​​​បញ្ជា​ឲ្យ​ចូល​ខ្លួន​​​​​​​​​​​​​​​​​​​​បំភ្លឺ​នៅ​ថ្ងៃទី​៣០​​​​​​​​​ ខែ​មេសា​​​​​​​​​​​ ឆ្នាំ​២០១​​​​​​​​​​​​​៩ ដើម្បី​សាក​​​​​​​​​​​​​​​​​​​សួរ​ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​​​​​​​​​​​​ឧក្រិដ្ឋ​ជាអាទិ៍ និ​​​​​​​​​ង​បរិហារកេ​​​​​​​​​​​រ្តិ៍​ជា​សាធា​​​​​​​​​រណៈ តា​​​​​​​​​​​​​​​​​​​​​​​​មរយៈ​ទំព័រ page f​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​acebook ដែលមាន​ ឈ្មោះ ​P​​​​​​​​​heng V​​​​​​​​​​annak N​​​​​​​​​ews កាលពី​​​​​​​​​​​​​​ថ្ងៃទី​២៩ ខែ​មីនា​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ​២០១៩ ​​​​។

ហើយ​ការចេញ​ដីកា​​បញ្ជាឲ្យ​ចូល​ខ្លួន​បំភ្លឺ​របស់​តំណា​ង​អយ្យការ​អម​សា​លាដំបូ​​​​​​​​​ង​រាជធានី​​​​​​​​​​​​​​​ភ្នំពេញ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មេ​ធាវី​របស់​ សម្ដេច​អគ្គ​មហា​សេ​​​​​​​នាបតី​តេ​​​​​​​​​​​​​​​​​​​​​ជោ ហ៊ុន សែន គឺ​ លោក គី​​​​​​​​​​ តិច បាន​​​​​​​​​​ដាក់​ពា​​​​​​​​​​​​​​​​​​​​ក្យ​ប្ដឹង​ចូល​ទៅ​កាន់​អយ្យការ​អម​សា​​​​​​​​​​​​​​​លាដំបូង​រា​​​​​​​​​​​​​​​​ជធានី​ភ្នំពេញ កាល​​​​​​​​​​ពី​រសៀល​ថ្ងៃទី​០១ ខែ​​​​​​​​​មេសា​​​​​​​​​​​​​​​​​​​​ ឆ្នាំ​២០១៩ ដើម្បី​ប្ដឹង​​​​​​​​​​​​ ឈ្មោះ ​​​​​​​​​​​​​​​​​​ផែង វណ្ណៈ ដោយ​អះអាងថា ឈ្មោះ ផែ​​​​​​​​​​​​ង វណ្ណៈ ពិត​មាន​ចេ​​​​​​​​​​​​​​​​​​​​តនា​ទុច្ចរិត​ប្រើប្រាស់​​​​​​​​​​​​​​​​​​​មធ្យោបាយ​ទូរគ​​​​​​​​​​​​​​មនាគមន៍​​​​​​​​​​​​​​​​សោ​​​​​​​​​​​​​​​​​​​​​​​​​តទស្សន៍​របស់ខ្លួន ក្នុង​គោល​បំណង​បរិហា​​​​​​​​​​​​​​​​​​​​រកេរ្តិ៍​ជា​សាធារណៈ​លើ​​​​​​​​​ សម្ដេច​តេ​ជោ ​​​​​​​​​ហ៊ុន សែន ដែល​ជា​អំពើ​ផ្ទុយ​នឹ​​​​​​​​​ង​បញ្ញត្តិ​មាត្រា​៣០៥ និង​​​​​​​​​​​​​បញ្ញត្តិ​មាត្រា​៤៩៤​​​​​​​​​ និង​៤​​​​​​៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here