ពេលដីពេញថ្លៃ ចៅហ្វាយស្រុកស្ដោះហើយចង់លេបវិញឬ?

0
62

ពេលដីពេញថ្លៃ ចៅហ្វាយស្រុកស្ដោះហើយចង់លេបវិញឬ?

យាយតា១គូបានរៀបការតាំងពីឆ្នាំ១៩៧២ ហើយបានកាន់កាប់និងធ្វើស្រែលើដីនោះតាំងពីឆ្នាំ១៩៨៣រហូតមក..

ស្រាប់តែដីឡើងថ្លៃឆ្នាំ២០១៨អាជ្ញាធរស្រុកមិនចេញប្លង់ឲ្យពួកគាត់ទេ ថែមទាំងចោទថាពួកគាត់បានរស់នៅលើដីរដ្ឋ បើទោះបីជាអតីតអភិបាលខេត្តកំពតលោកចាន់ ចេស្ដាបានចេញ សជណ លេខ០៣៥ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក៏ដោយ…!!!

សូមជម្រាបថា លោកតាឈ្មោះ សំ អេន លោកយាយឈ្មោះ សេង យិ រស់នៅក្នុងភូមិបឹងធំខាងលិច ឃុំអង្គសូភីរ ស្រុកកំពុងត្រាច ខេត្តកំពត ជាពលរដ្ឋរងគ្រោះដីធ្លី…។

ហើយប្រជាពលរដ្ឋជាច្រើនបានអះអាងថា ពួកគាត់ពិតជាបានកាន់កាប់និងធ្វើស្រែចំការហើយរស់នៅក្នុងភូមិ-ឃុំខាងលើតាំងពីឆ្នាំ១៩៨៣ពិតប្រាកដមែន៕

ប្រភព៖ San Prum

LEAVE A REPLY

Please enter your comment!
Please enter your name here